សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាស្ត្រាចារ្យ​ស៊ុយ​សារ៉េត​ត្រូវគេ​វ៉ៃ​ព្រោះ​បើកឡាន​រត់​មិន​មាន​គ្រោះថ្នាក់​ដល់​ក្បាល​ទេ​ខាង​សាច់ញាតិ​បាន​ដាក់ពាក្យ​ប្តឹង​អ្នកបង្ក​ទា​១២០​លាន​រៀល​!

​វៀតណាម ៖ ស្ថានភាព​វិវត្តន៍​ចុងក្រោយ​របស់​លោក​បណ្ឌិត ស៊ុយ សារ៉េត នៅ​ព្រឹក​ថ្ងៃទី​១៣​មីនា​នេះ​គឺ​បាន​ធូរ​ច្រើន​ហើយ ។ លទ្ធផល​ស្គេនក្បាល​មិនមាន​អ្វី​គ្រោះថ្នាក់​ទេ តែ​លោក​ត្រូវ​នៅ​សំរាក​ព្យាបាល​យូរថ្ងៃ​ទៀត​នៅ​ប្រទេស​វៀតណាម​ដោយសារ​តែ​បាក់ធ្មេញ​ស្ទើរ​អស់ របួស​មាត់ របួស​ត្រចៀក របួស​រាងកាយ របួស​លើ​ផ្ទៃមុខ ។​នេះ​បើ​តាម​ប្រភព​ពី​អ្នក​ស្គាល់​លោក​ស៊ុយ​សារ៉េត​។​

​លោក​បណ្ឌិត ស៊ុយ សារ៉េត បាន​ទទួល​រងគ្រោះ​ដោយសារ​ជន​អន្ធពាល​ដេញ​វាយ​យ៉ាង​សាហាវ ដោយ​ឃើញ លោក​បើកឡាន​បុក រត់ គេច​ស្មានថា​មិន​ទទួលខុសត្រូវ​រឿង​បង្ក​គ្រោះថ្នាក់​ចរាចរ​! ។​

ទោះជា​យ៉ាងណា​កូនស្រី​លោក​ស៊ុ​សារ៉េត​តាមរយៈ​មេធាវី​ដាក់​ពាក្យបណ្តឹង ជា​ផ្លូវការ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ការខូចខាត​សរុប ១២០០ លាន​រៀល ។​

”​គួរ​រំលឹក​ឡើងវិញ​ផងដែរ​ថា បុរស​ដែល​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ចាប់​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ រហូត​ដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ តាម​វាយ និង​បំផ្លាញ​រថយន្ត​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ មានឈ្មោះ​ថា បណ្ឌិត ស៊ុយ សារ៉េត គឺ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ។ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។​…

ករណី​មួយ​នេះ  លោកនាយ​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី បាន​បញ្ជា​អោយ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនបង្ករ​យកមក​ផ្ដន្ទារ​ទោស​តាមច្បាប់ ។ ដោយឡែក​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក៏​បាន​ចេញ​សេចក្តីប្រកាស​មួយ​មិន​ទទួលខុសត្រូវ​លើ​ច​ន​បង្ក​ដែល​គេ​ស្គាល់​ថា​ជា​បុគ្គ​លឹក​សន្តិសុខ​ខណ្ឌ័​ដោយ​ចាត់ទុកថា​ជា​រឿង​បុគ្គល​និង​ទុក​ឲ្យ​សមត្តកិច្ច​ចាត់កា​រតា​ម​ច្បាប់​ទៅ​ចុះ​៕

 

Filed in: ព័ត៌មានជាតិ