សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​វរៈ​ការពារ​ព្រុំដែន​លេខ​៨៩១​ឃុប​ឃឹត​គ្នា​លួច​បើក​ច្រក​រៀង​រក​ចំណូល​!

​បន្ទាយ​មានជ័យៈ  ទោះបីជា​មាន​បទបញ្ជារ​ពី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏ដូចជា​លោកនាយ​ឧត្តមសេនីយ៍ខេង​សាម៉េត​អគ្គស្នងកា​រងនគរ​បាល​ជាតិ​ឲ្យ​បិទ​និង​លុបបំបាត់​ច្រករបៀង​ព្រុំដែន​ខុសច្បាប់​ក៏ដោយ​ក៏​នគរបាល​ការពារ​ព្រុំដែន​កម្ពុជា​ថៃ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​ឡើយ​។​

​ជាក់ស្តែង​ដូចជា​ច្រករបៀង​ដើម គ ស្ថិត នៅ​ភូមិ ក្បាល​កោះ សង្កាត់ ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង  ដោយ​លោក ហាំ វណ្ណៈ មេបញ្ជាការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​លេខ ៨៩១ នៅតែ​បាន​លួច​បើក​ច្រក របៀង​នេះ ស្ងាត់ៗ​ដើម្បី​រក​ចំណូល​ខុសច្បាប់​ពី​ការនាំ​ទំនិញគេចពន្ធ​និង​នាំចេញ​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ពេលយប់​។​

​ច្រករបៀង​ដើមគ​នេះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​មាន​លោក ឈិន ឈៀង ជា​មេបញ្ជាការរង ជា​អ្នក​ប្រមូល​លុយ​ពី បទល្មើស​ផ្សេងៗ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ថ្លា​ប​ចេញ​ចូល​តាម​ច្រករបៀង​ដើម​គ​បានឲ្យដឹងថា​៖ ទំនិញ​គេច​ពន្ធ​ជាច្រើន​បាន​នាំ ចេញ​នាំ​ចូល​តាម​ច្រក នេះ ដោយ​មាន​លោក ឈិន ឈៀង ជា​មន្ត្រី​ប៉ូលិស​វរៈ​ការ​ពារ​ព្រំដែន ៨៩១ ជា​អ្នកបើក​ច្រក​ជួយ​សំរួល ដោយមាន ការឃុបឃិត ជាមួយ​ភាគី​ខាង​ថៃ​ផងដែរ ។​

​ទំនិញ​ដែល​ត្រូវ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​នោះ មាន​ទំនិញ​រំលោភ​កម្មសិទ្ធិ បញ្ញា ជា​ទំនិញ​ដែល​សមត្តកិច្ច​ប្រទេស​ថៃ​កំពុងតែ​អនុវត្តត​ប់ស្កា​ត់​មិនឲ្យ​មាន​ការនាំចូល​ទៅក្នុង ប្រទេស​របស់​គេ​ទេ​។​ប្រភព​បាន​បង្ហើប​ថា​៖  អ្នក​ដែល​នាំ​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ចេញពី​កម្ពុជា ចូល​ប្រទេស​ថៃ​នោះ មានឈ្មោះ ខ្និ​ន ហៅ ក្អូន ជា​ប្អូនប្រុស​របស់ ចែ ដាវ ជា​ឈ្មួញ​ដុះ ស្លែ ពូកែ​រកស៊ី​គេចពន្ធ និង​ទំនិញ​ដែល​គេ​ហាមឃាត់​ក្នុង​អាណាចក្រ​ក្រុង​ប៉ោយ​ប៉ែត ។​

​ចំពោះ​ភាគី​អ្នកទទួល​ទំនិញ​កម្មសិទ្ធិបញ្ញា​នេះ​គេ​ប្រាប់ថា​មាន ឈ្មោះ ទី លុង ជា​ជនជាតិ​ថៃ (​ជា​ឈ្មួញ​ទទួល​ទិញ​យក​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​នេះ ) ។ ឈ្មោះ ខ្និ​ន ហៅ ក្អូន ជា​អ្នក​នាំ​ទំនិញ​រំលោភ កម្មសិទ្ធិបញ្ញា​នេះ បាន​ប្រើប្រាស់​រថយន្ត​ទំនើប ម៉ាក HIGHLANDER ដោយ​ផ្ទុកទំនិញ ដឹក​ចូល​នៅពេល​យប់​ស្ងាត់ ។​

​ក្នុង​ការបើក​ច្រករបៀង​លួចលាក់​នេះ មិន​អាច​ចៀសផុត​ពី​ភ្នែក​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ដទៃ​ទៀត​ទេ តែ​មន្ត្រី​ប៉ូ លិស​ម្នាក់​សុំ​ឲ្យ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា អាច​បើក​ច្រក​នេះ ប្រមូល​លុយ​បាន លុះត្រាតែ​មាន​ភ្លើង​ខៀវ ពី លោក អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ ហើយ​និង ទា​ហ៊ាន ឬ តម្រួត​របស់​ថៃ ត្រូវរ៉ូវ​គ្នា បាន​បើក ច្រក​នេះ​បាន​!(​សិក​) ។​

​បើសិនចឹង​មែន​នោះ​មានន័យ​ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មិន​បាន​ម​ដឹង​ថា​កូនចៅ​ចូក​ស្មៅ​ក្រោម​ជើង​នោះទេ​?!​។​ប៉ុន្តែ​យ៉ាងណា​គេ​ធ្លាប់បាន​ឮ​ប្រសាសន៍​សម្តេច​ក្រឡាហោម​គាំទ្រ​លោក​ឧត្តសេនីយ៍​អាត់​ខែម​ពេល​មានពតិ​មាន​រាយការ​ណ៍​ភាព​ខឹលខូច​!.​។​សង្ឃឹមថា​នឹង​មាន​ការ​ពន្យល់​ពី​សេចក្តីរាយការណ៍​ជា​មិន​ខាន​! ៕

 

Filed in: ព័ត៌មានជាតិ