សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែង​ជល់​មាន់​អាប៉ោង​បៀរ​បើក​លេង​ឌឺ​លោក​ចៅហ្វាយខេត្ត​គួច​ចំរើន​

​កំពង់ចាម ៖ នៅ​ចំណុច ស្ពាន ២៣​ស្រុក កងមាស់ ខេត្ត​កំពង់ចាម​មាន​សេចក្តីរាយការណ៍​ថា​មាន ទីតាំង សង្វៀន មាន់ និង​អាប៉ោង មួយកន្លែង​បាន​និង​កំពុងបើក​លេង​ស៊ី​សងលុយ​ដូច​អត់​មាន​ជំពាក់​អាណា​ម្រៀ​ល​បើទោះជា​ក្រសួង​មហាផ្ទៃ​ហាម​ក៏ដោយ ។ ល្បែងស៊ីសង​ជល់​មាន់​បៀរ​អាប៉ោង​នេះ​ស្ថិតនៅ​ភូមិ គោ​ហេ ឃុំ​ព្រែក ក​យ ស្រុក​កងមាស​បាន​និង កំពុងបើក ដំណើរការ​លេង​ស៊ីសង យ៉ាង​រលូន  បើទោះជា វង់ល្បែង មួយ នេះ​ធ្លាប់ ត្រូវបាន បង្ក្រាប ក៏ដោយ ។ ប្រជាពលរដ្ឋ បាន ឲ្យ ដឹងថា សង្វៀន បញ្ជល់មាន់ និង​អាប៉ោង​ខុសច្បាប់ មួយ កន្លែង​នេះ គឺ បាន​បើក​ដំណើរការ បញ្ឈឺ​លោក​គួច​ចំរើន​ចៅហ្វាយខេត្ត ក្នុង មួយ សហ្ត​ហ៍ ៧ ថ្ងៃ ចាប់ ពី​ថ្ងៃ អាទិត្យ ដល់ ថ្ងៃ​សៅរ ។​

​ប្រភព បានឲ្យ ដឹងថា​: អ្នកកាង ល្បែង ទាំងនេះ ជា មន្ត្រី យោធា មួយ រូប នៅ ខេត្ត កំពង់ ឆ្នាំង​?​ប្រហែល​អាង​ស្បែកចឹង​ហើយ​បាន​ជា​សមត្តកិច្ច​ស្រុក​កងមាស​ខ្លា​ចម្លោះ​ហើយ​សំងំ​ទទួល​លុយ​សំណូក​ហ្ម៉ង​ទៅ​។ នៅ ក្នុង វេទិការ សាធារណៈ ប្រជា ពលរដ្ឋ ក៏បាន លើកឡើង និង​សំណូមពរ ដល់ អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​បង្ក្រាប​ល្បែង ស៊ីសង គ្រប់​ប្រភេទ ដើម្បី រួមចំណែក អនុវត្ត នៅ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិ​ទាំង ៩ ចំណុច របស់ ក្រសួង មហាផ្ទៃ ផងដែរ តែ​សមត្តកិច្ច​ស្រុក​កងមាស​យកគូថ​ស្តាប់​៕

 

Filed in: ព័ត៌មានជាតិ