ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកកម្មករ១គ្រឿងបានក្រឡាប់បណ្ដាលឲ្យមានរបួសស្រាល និងធ្ងន់ជាច្រើននាក់ នៅម៉ោងប្រមាណជាង០៦ និង៥០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥១ ចំណុចភូមិស្តុកឆ្លាត ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ចំពោះអ្នករងរបួសមិនទាន់ដឹងចំនួននោះទេ ពេលនេះបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣កន្លែង ខណៈដែលមន្ត្រីជំនាញកំពុងចុះតាមមន្ទីរពេទ្យដើម្បីស្រង់ចំនួនអ្នករបួស៕