សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ះ​គ្នា​មួយ​ប្រាវ​ប្រជាជន​២៣០​គ្រួសារ​បាន​ដី​៤៦០​ហិកតា​ពី​ក្រុមហ៊ុន​កៅស៊ូ​មេ​មុត​!

​ក្រចេះ ៖ បន្ទាប់ពី​បាន​ប៉ះ​ទង្គិះ​គ្នាន​មួយ​ប្រាវ របួស​ប្រជាពលរដ្ឋ​២​នាក់ ជម្លោះ​ដណ្តើម​ដី​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​មេមត់​នៅ​ក្រចេះ​ត្រូវបាន​បញ្ចប់​ហើយ ។ ប្រជាពលរដ្ឋ​ទាំង​២៣០​គ្រួសារ​នៅ​ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ ត្រូវបាន​ខាង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ខូ អិល ធី ឌី និង​អាជ្ញាធរ សម្រេច​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ក្នុង​មួយ​គ្រួសារ​បាន​ដី ២​ហិកតា​។ បើ​ចឹង​យូ​ហើយ​វា​មិន​ខាត​នយោបាយ​ទេ ។ ព្រោះ​តេជោ សែន នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាស​ហើយ​ថា ដី​របស់​ម៉ែ​លោក​ឯង​? បើ​មិន​មែន​ទេ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ ។​

​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត៏ ៧​រោជ​ខែ​ផល្គុន​ឆ្នាំ​រកា  ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ ២០១៨ បាតុករ​ពីរ​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ២០០ នាក់​ប្រដាប់​ដោយ​កាំបិត ពូថៅ ដែល​ចេញ​មក​តវ៉ា​បិទ​ផ្លូវ​ជាតិ​76A​ព្រោះ​ខឹង​គេ​ឈូស​យក​ដី រហូត​ឈាន​ទៅដល់​ការប្រើ​ដប​សាំង គប់​មក​លើ​សមត្ថកិច្ច​ត្រូវ​បាន​បាញ់​ឲ្យ​រងរបួស​។​

​ករណីនេះ កើត​នៅ​ចំណុច​ច្រកចូល​របស់​ក្រុមហ៊ុន​មេមត់ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ រវាង​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ ក្រុមហ៊ុន​មេមត់ ដោយសារ​ខឹង នឹង​កំលាំង​ចំរុះ​ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់​នៅតាម​ក្រវាត់​ព្រំដី​ក្រុមហ៊ុន​មេមត់ ដែល​មាន​ទំនាស់​មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​រាប​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​តវ៉ា របួស​២​នាក់ ឃាត់ខ្លួន​០៧​នាក់ មក​អធិការ​ស្រុក​ស្នួល ។​

​មាន​សេចក្តីរាយការណ៍​ថា​៖ ក្រុមហ៊ុន​មេមត់​ជា​ក្រុមហ៊ុន​របស់​លោកជំទាវ ហ៊ុន ម៉ា​ណា​ដែល​មាន​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតា (៩.៨៥០​ហិកតារ​) សម្រាប់​ដាំ​ដំណាំ​កៅស៊ូ​រយៈពេល ៥០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៨ ដោយ​បាន​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៥២៧​គ្រួសារ ដែល​បាន​តាំង​ទីលំនៅ​ត្រង់ចំណុច​១០៩ ដល់ ១១៥ ឋិត​នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ៕

 

Filed in: ព័ត៌មានជាតិ