សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាជន​ខ្មែរ​ពេញចិត្ត​ក្បាច់​លេង​របស់លោក​ជា សុផារ៉ា​

​ភ្នំពេញ ៖ លោក​ជា​សុផារ៉ា​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ពេញចិត្ត​ចំពោះ​របៀប​ធ្វើ​ការងារ​របស់​គាត់​ដែល​មាន​សមធមិ​និង​តម្លាភាព​ខុស​ពី​រដ្ឋ​មន្រី​សម័យមុន​។​កន្លងមកនេះ​លោក​ជា​សុផារ៉ា​បាន​លេង​ក្បាច់​ចូក​ស្មៅ​ក្រោម​ជើង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ហុង​ជួន​ណារ៉ុន​ដែល​ល្បី​ថា​ជា​រដ្ឋមន្ត្រី​កែទម្រង់​ដោយ​នាំមុខគេ ក្នុង​ការបន្ថែម​ចន្ទ័​គតិ ក្នុង​ការប្រើប្រាស់​ថ្ងៃខែ​ក្នុង​លិខិត​ផ្សេងៗ​ហើយ​ទទួលបាន​ការគាំទ្រ​ពី​នាយក​រដ្ឋមន្ត្រី ។ បន្ទាប់មក​លោក​ជា​សុផារ៉ា​លេង​មួយក្ប​ច់​ទៀត​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​ចិត្តស្តូក​នោះ​គឺ​បាន​ចេញ​សេចក្តី​លិខិត​ប្រកាស​ឲ្យប្រើ​អក្សរ​ខ្មែរ​ធំៗ​លើ​ផ្ទាំង​ផ្សព្វផ្សាយ ក្នុង​គោលបំណង​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​ដែល​ការងារ​នេះ​តាមពិត​ត្រូវ​ក្រសួង​វ​ប្បធ​មិទេ​ដែល​គួ​ធ្វើ​តែ​មិន​ព្រម​ធ្វើ​បើទោះបីដូ​រដ្ឋមន្ត្រី​ថ្មី​ជំទាវ​ភឿងស​ក្កណា​ចូល​និង​ទោះជា​ដឹងថា​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត​ក៏ដោយ​!​។​

​ក្នុង​លិខិត​ចេញ​កាលពី​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៧​លោក​ជាំ​សុផារ៉ា​បាន​ដាក់ចេញ​គោលការណ៍​ណែនាំ​ក្នុង​ការសរសេរ​អក្សរ​ខ្មែរ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​បាន​កំណត់​នោះ​ត្រូវ​គោរព​តាម​លក្ខណ​ដូចខាងក្រោម​៖
១. អក្សរ​ខ្មែរ​ត្រូវ​សរសេរ​ឲ្យបាន​ធំ​ជាង​អក្សរបរទេស ហើយ​ត្រូវ​សរសេរ​នៅ​ជួរ​ខាងលើ​។​
២. អក្សរ​បរទេស​ត្រូវ​សរសេរ​នៅ​ខាងក្រោម និង​មាន​ទំហំ​ពាក់កណ្តាល​នៃ​អក្សរ​ខ្មែរ​។​៣. ការសរសេរ​អក្សរ​ខ្មែរ​ត្រូវ​អនុវត្ត​តាម​វចនានុក្រម​សម្តេចព្រះ​មហាសុមេធាធិបតី​ជោគ​ញាណោ “​ជួន​ណាត​”​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​បន្ទាប់ពី​បាន​ចូលកាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​លោក​ជា​សុផារ៉ា​បាន​ស៊ី​ផុយ​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សំណង់​អគារ​ប៊ុល​ឌី​ង​ដែល​ចាស់​ទ្រុឌទ្រោម​ក្រោម​រូ​ម​ភាព​ឈ្នះ​ឈ្នះ​!​។​

​លោក​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​លោកថា​៖«​ធ្លាប់​មាន​សម្រស់​ស្ថាបត្យកម្ម​និង​មោទនភាព​:​អគារ​ប៊ូល​ឌី​ង​ស​បាន​សាងសង់​កាលពី​ឆ្នាំ​១៩៦៣​ក្នុង​សមយ័​សង្គម​រាស្ត្រ​និយម​ដែល​បាន​បង្ហាញ​ពី​ការរីកចំរើន​ស្ថាបត្យកម្ម​សម្រស់​ហើយ​ជា​កន្លែង​មន្ត្រីជាន់ខ្ពស់​ស្នាក់នៅ​។​ឆ្នាំ​១៩៧៩​ក៏​ជា​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីរាជកា​រ​ផងដែរ​។​អគារ​នេះ​លែង​បាន​ឃើញ​នឹង​បាត់​ពី​googlemap​ក្រោយ​ថ្ងៃ​១៧​កក្កដា​ដែល​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​លែង​បានឃើញ​ទៀតហើយ​និង​ត្រូវបាន​ជំនួស​ដោយ​សំណង់​ថ្មី​»​។​

​គួររំលឹកថា ក្រុមហ៊ុន​ជប៉ុន​Arakawa​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ​ក្នុង​នោះ​ចំណាយ​២៣​លាន​ដុល្លារ​ដើម្បី​ទិញ​អគារ​ប៊ូ​ឌី​ញ​ដ៏​ចាស់​នេះ​។ ចំណែក​នៅសល់​គឺ​សម្រាប់​គម្រោង​សាងសង់​អគារ​ថ្មី​ដែល​មាន​កម្ពស់​២១​ជាន់​ក្នុងនោះ​មាន​ទីតាំង​ចំណត​៣​ជាន់​កន្លែង​លក់ដូរ​១​ជាន់​និង​កន្លែង​ស្នាក់នៅ​៥​ជាន់​។ បន្ទប់​ស្នាក់នៅ​នី​មួយៗ​នឹង​មាន​ទំហំ​ធំ​ជាង​មុន​១០​ភាគរយ​ហើយ​ចាប់ពី​ជាន់​ទី​៩​ឡើង​ទៅ​នឹង​ផ្ដល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​Arakawa​។ ក្រៅពី​សារ​នេះ លោក ជា សុផារ៉ា​ក៏បាន​ប្តេជ្ញា​មិនឲ្យ​មាន​ឈ្មួញ​រំលោភ​ដី​អាចធ្វើ​បាន​ទៀត​នោះ​ឡើយ​ក្នុងសម័យ​លោក​ជា​រដ្ឋមន្ត្រី​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ថ្មីៗ​នេះ​ទៀត មានព័តិ​មានថា លោក ជា សុផារ៉ា ក៏​ជា​អ្នក​នៅ​ពីក្រោយ​បទបញ្ជា​របស់​តេជោ​សែន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​វាយគំទេច​សំណង់​របស់​ឧក​ញ៉​គិត​ម៉េង​នៅ​ឆ្នេរ​អូ​ឈើទាល​ផងដែរ​? ៕

 

Filed in: ព័ត៌មានជាតិ