សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ពានឈើ​មួយកន្លែង​ក្នុងស្រុក​កូន​មុំ ត្រូវ​ជន​ខិលខូច​លួច​ដុត​ឆេះ​ក្លាយ​ជា​ផេះ​

ខេត្ត​រតនគិរី ៖ ស្ពានឈើ​ប្រវែង​៩​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​ទាំងស្រុង កាលពី​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អាទិត្យ ៣​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ក្បែរ​ភ្នំ​ទទឹង ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។​

​មន្ត្រី​នគរបាល​ស្រុក​កូន​មុំ​បានឲ្យដឹងថា ស្ពាន​ដែល​ភ្លើង​ឆេះ​នោះ មាន​ប្រវែង​៩​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ធ្វើ​អំពី​ឈើ តែ​មិន​មាន​បង្កាន់ដៃ​នោះទេ​។ មន្ត្រី​ដដែល​បាន​បន្តថា ក្រោយ​ទទួល​ព័ត៌មាន​ទាន់​ទិន​ករណី​អគ្គិភ័យ​នេះ ក្រុម​កម្លាំង​ពន្លត់​អគ្គិភ័យ បាន​ចេញ​ទៅ​អន្តរាគមន៍​ផង​ដែរ តែ​ពេល​ទៅដល់ ស្ពានឈើ​ខាងលើនេះ ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​ទាំងស្រុង​ទៅហើយ​។​

​សូមបញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ស្ពាន​ខាងលើនេះ សង្ស័យ​មាន​គេ​លួច​ដុត​កម្ទេច​ចោល ហើយ​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ស្រាវជ្រាវ​វែកមុខ​ជនដៃដល់ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ