សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ហ៊ុន សែន បង្ហាញ​មូលហេតុ​ដែល​មិន​ទាន់​ចុះ​ចេញពី​តំណែង​

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ ប្រកាស​ទៀត​ថា សម្តេច​នឹង​បន្ត​តំណែង​រហូត​១០​ឆ្នាំ ទៀត បើ​ប្រជាពលរដ្ឋ​នៅតែ​បោះឆ្នោត​ជូន​សម្តេច ។ ប៉ុន្តែ​សម្តេច​មិន​ដែល​បង្ហាញ​ទេ​ថា តើ​ហេតុ អ្វី​បាន​ជា​សម្តេច​បន្ត​កាន់តំណែង​យូរ​ដូច្នេះ​? ផ្តើម​ពី​នោះ​ក៏​ធ្វើឲ្យ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​រិះគន់ថា សម្តេច​ក្រាញ​នឹង​អំណាច ហើយ​រិះរក​គ្រប់​វិធី ដើម្បី​ផ្លាស់ប្តូរ​សម្តេច​ចេញ​ពី​ប្រមុខ​ដឹកនាំ ។​

​ប៉ុន្តែ​ឥឡូវនេះ​ច្បាស់​ហើយ ខណ​ដែល​សម្តេច ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេជោ (TYDA) នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ដោយ​សម្ដេច​បាន​ប្រកាស​ថា សម្ដេច​នឹង បន្ដ​មុខតំណែង ជា​នាយក រដ្ឋមន្ដ្រី​ជាង​១០​ឆ្នាំ​ទៀត ។ សម្តេច​ថា លុះត្រាតែ CNRP រលាយ​គ្មាន​សល់​រូបរាង និង​ស្រមោល ហើយ​សភាពការណ៍​នៅ​កម្ពុជា​មាន​ភាពនឹងនរ និង​ច្បាស់លាស់​ល្អ ទើប​ការ ចាកចេញ​ពី​តំណែង​របស់​សម្ដេច មាន​ភាពងាយស្រួល​បំផុត ។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា លុះត្រាតែ​ពួក​អា​ចង្រៃអ​ស់​នេះ​អា​លាយ សភាពការណ៍ វា​នឹងនរ ច្បាស់លាស់ ការចាកចេញ​របស់ ហ៊ុន សែន គឺ​មាន​ភាពងាយស្រួល ប៉ុន្ដែ​នៅ​ពួក អាច​ង្រៃ​អស់នេះ ហ៊ុន សែន នៅ​ព្រោះ​អ្នក​អាច​ត្រួតត្រា​វា​បាន គឺ​ប្រហែល​មនុស្ស​មិន​ច្រើន​ទេ សំខាន់​ជាងគេ​គឺ ហ៊ុន សែន ។​

​សម្ដេច​បន្ដថា មាន​អ្នកគាំទ្រ​អតីត CNRP នៅ​ក្រៅប្រទេស​បាន​ប្រមូល​ម្ដុំ​គ្នា វាយប្រហារ សម្ដេច​តាមរយៈ​ពាក្យសម្ដី និង​បាន​វាយ​ត្រកូល “​ហ៊ុន​” ដែល​ពួកគេ​ទាំង​នេះ​ចង់​ធ្វើឲ្យ សម្ដេច​ខឹង ។ សម្តេច​សង្កត់ធ្ងន់​ថា គោលនយោបាយ​អតីត CNRP ដាក់​ចេញ​គឺ​កំចាត់​គេ កំចាត់​ឯង ។​

​ដូច្នេះ​សម្តេច​សួរថា តើ​អ្នកនយោបាយ​អតីត CNRP បាន​កែ​ឬ​នៅ “​មាន​ស៊ី​អត់ សែន មាន​សែន​អត់​ស៊ី​” ប្រសិនបើ​ពួក​អស់លោក​មិន​ទាន់​កែ សម្ដេច​នៅ​កំដរ​លេង​ដល់​ទីបញ្ចប់ សម្តេច​ព្រលយ​ថា “​ខ្មោច​របស់​ខ្ញុំ​ស្លាប់​កប់​នៅ​កម្ពុជា ប៉ុន្ដែ​ខ្មោច​អ្នកឯង​ងាប់​កប់​នៅ​ក្រៅប្រទេស​” ។​ ​សម្ដេច ហ៊ុន សែន ក៏​បាន​បង្ហើប​ថា សម្ដេច​បើកទ្វារ​ចំហរ ទៅលើ​កិច្ចសន្ទនា ខាង​នយោបាយ ជាមួយ​អ្នក​ណា​ក៏​បាន​ដែរ ក៏​ប៉ុន្ដែ​សម្ដេច​បញ្ជាក់ថា សម្ដេច​មិន​អាច​សន្ទនា ជាមួយ​អ្នក​ណា​ដែល ជាប់ទោស​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ