សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ត្រី​កំពត​ផ្តាច់​ជីវិត​មនុស្ស​ម្នាក់​ទៀត​ហើយ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

ខេត្ត​ក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ពុល​ត្រី​កាព​ត​ស្លាប់ ខណៈ​ប្រពន្ធ និង​កូន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ឆ្លូង បន្ទាប់ពី​ពួកគេ​នាំគ្នា​ហូប​ត្រី​កំពត ហើយ​ចង្អោរ ចុកពោះ​ហើយ​យក​ទៅ​មន្ទីរពេទ្យ តែ​ក្រុម​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ឪពុក​មិន​បាន​ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។​

​ហេតុការណ៍​បាន​កើតឡើ​ស្ថិតក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។
​អភិបាល​ស្រុក​ឆ្លូង លោក ហេង ស៊ីថា បាន​បញ្ជាក់​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ខាត់ ខាន់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ បាន​ស្លាប់​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ​។ ឯ​ប្រពន្ធ​ឈ្មោះ ហម ប៉ក់ ភេទ​ស្រី​អាយុ ៥៣​ឆ្នាំ និង​កូនស្រី​ឈ្មោះ ខាន់ រ៉ា​ទី អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​រងគ្រោះ​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​។​

​លោក ឆុង តូ​រ៉ា​ន អធិការ​ស្រុក​ឆ្លូង​បានឱ្យដឹងថា មូលហេតុ​ដែល​ពួកគាត់​ពុល​ត្រី​កាព​ត​ដោយ​ពួកគាត់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ត្រពាំង​រ៉ុន ពេល​បាន​ត្រី​កាព​ត់​មក​ចំអិន​ធ្វើ​អាហារ​ពេល​ហូប​ទៅ​បណ្ដាលឲ្យ​ពុល​តែម្ដង​។ ករណី​នេះ​កម្លាំង​ជំនាញ​បច្ចេកទេស​ចុះ​ទៅ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​ឃើញថា​ពិតជា​ពុល​ត្រី​កាព​ត​ប្រាកដ​មែន​៕

 

Filed in: ព័ត៌មានជាតិ