សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​បញ្ឆិតបញ្ឆៀង​រឿង​បិទ​កា​រ៉ា​អូ​ខេ​កូ​សូ​ឡូ​!

ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​ខ​សារ​នៅលើ Account Facebook របស់លោក ដោយ​និយាយ​បញ្ឆិតបញ្ឆៀង​រឿង ដែល​អ្នកអាន​វាយត្លៃថា​លោក​ចង់​ឌឺ​រឿង​ហាង​បិទ​ខារ៉ាអូខេ​កូ​សូ​ឡូ​ដែល​ធ្លាយ​រឿង​មន្ត្រី​និង​ឧកញ៉ា​បង្ខំ​ឲ្យ​ស្រី​ស្រា​តរាំ​។​សូម​ពិនិត្យ​មើល​សារ «​សូមទោស​ជាមុន​ដែល​មាត់​ខ្ញុំ​ទទួល​ទាន​អំបិល ប្រហុក​ហេតុនេះ​ចេះ​តែរ​ពិស​មាត់​។ យើង​តែង​ប្រាប់​ប្រជាជន​ថា កុំ​ខឹង​គោ​វាយ​រទេះ ពោល​គឺ​បុគ្គល​ម្នាក់​ធ្វើ​ខុស តែ​មក​ស្អប់​រាជរដ្ឋាភិបាល​នោះ​មិន​ត្រូវ​ទេ​។ តែ​ដល់​ភ្ញៀវ​ធ្វើ​ខុស​នៅក្នុង​ហាង អ្នក​ខុស​អត់​មាន​ទោស តែ​បិទ​ហាង​ទាំងមូល​។ ណឹងមិន​យើង​ប្រាប់​រាស្ត្រ​ផ្សឹ​ង តែ​យើង​ធ្វើ​ផ្សេង​?»​។​

​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​កន្លងទៅនេះ​លេច​ធ្លាយ វីដេអូ​ឃ្លឹប​បង្ហាញ​ពី​ការ​រាំ​ស្រាត បែប​អាសអាភាស តាមរយៈ​បណ្តាញ​សង្គម ហើយ​វីដេអូ​នោះ គេ​ទម្លាយ​ឲ្យដឹងថា នៅក្នុង​បន្ទប់​ខារ៉ាអូខេ កូ​ឡូសូ «Coloso» ដែល​ថត​ដោយ​ភ្ញៀវ​ក្នុង​បន្ទប់​១ នៃ​ខារ៉ាអូខេ​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំងចម្រុះ​រដ្ឋបាល​ខណ្ឌចំការមន​ដឹកនាំ​ដោយ​លោកស្រី កែវ សុគន្ធា ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ​, លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន និង​លោកស្រី គឹម វណ្ណា ប្រធានការិយាល័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ កូ​ឡូសូ ដែល​ស្ថិតនៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ដែល​មាន​ការ​រាំ​អាស់អាភាស ។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ចូលរួម​ជាមួយ​ក្រុម​ការងា​រ​ចម្រុះ​រួចហើយ លោកស្រី​ព្រះរាជអាជ្ញារង បាន​សម្រេច​បិទ​បន្ទប់​ខារ៉ាអូខេ ចំនួន​៣៤​បន្ទប់ ចាប់ពី​ម៉ោង​២៣៖០០​យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ជា​បណ្តោះអាសន្ន ហើយ​ក្រុម​ការងារ​បាន​បញ្ចប់​ការងារ ដោយ​បាន​បិទ​កំណត់ហេតុ​នៅ​នឹង​បន្ទប់​ខា​រ៉ា​អូន​ខេ ចំនួន​៣៤​បន្ទប់​នេះ ដោយ​បញ្ចប់​នៅវេលា​ម៉ោង​០១៖៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

 

Filed in: ព័ត៌មានជាតិ