សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន ប្រាប់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​២០០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភះ ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​កាន់​ក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា « បើ​ចង់ឲ្យ ហ៊ុន សែន ងាប់​ត្រូវ​ដុត ឬ​វ៉ៃ​កំទេច​រូប​នាគ​ទាំងអស់​នៅ​តាម​វត្ត​អារាម ព្រោះថា សម្តេច​កើត​ឆ្នាំ​រោង ( នាគរាជ ) ។ ដូច្នេះ​ទាល់តែ​ដុត​រូប​នាគ ឬ​វ៉ៃ​កំទេច​ចោល​រូប​នាគ​នៅតាម​វត្ត​ឲ្យអស់ នោះ ហ៊ុន សែន ងាប់​ហើយ ព្រោះ​ជីវិត ហ៊ុន សែន នៅជាប់​នឹង​រូប​នាគ​តាម​វត្ត​អារាម​ទាំងអស់នោះ ។​

​សម្តេច​ថ្លែង​ដូច្នេះ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃនេះ បាន​នាំ​គា្ន​ដុត​រូប​ទីងមោង​ដែល​គេ​ថា តំណាង​សម្តេច​ជា​សាធារណៈ ដែល​សកម្មភាព​នោះ​បង្ហាញ​នូវ​ក្តី​អាមាស​សម្រាប់ ជាតិ​សាសន៍​ខ្មែរ​ទាំងមូល ។ ប៉ុន្តែ​សម្តេច​ថា ការដុត​នោះ​គឺ​ខុស​ហើយ វា​មិន​អាច​ធ្វើឲ្យ​សម្តេច ស្លាប់​បាន​ទេ ។ សម្តេច​សូម​ប្រាប់​ទៅ​ចុះ​ថា បើ​ចង់​ឲ្យ​សម្តេច​ស្លាប់​នោះ គឺមាន​តែ​ដុត ឬ​វ៉ៃ​កម្ទេច រូប​នាគ​ទាំងអស់​ដែល​ជា​នៅ​នឹង​វត្ត​អារាម​នោះទេ ព្រោះថា ជីវិត​សម្តេច​គឺ​ភ្ជាប់​ជា​មួយ​រូប​នាគ​ទាំង អស់​ដែល​នៅជាប់​វត្ត​អារាម​៕

 

Filed in: ព័ត៌មានជាតិ