ខេត្តសៀមរាប ៖ មន្ត្រីជំនាញ នៃអគ្គនាយករដ្ឋកាំកុងត្រូលតាមរយះរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញ បានចុះពិនិត្យរកឃើញស្ថានីយប្រេងចំនួន៤ លក់មិនគ្រប់លីត្រ និងគ្មានគុណភាព។
លោក ព្រៅ ខេមរិទ្ធ ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈការត្រួតពិនិត្យដោយរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ ទៅលើដេប៉ូ និងស្ថានីយប្រេងក្នុងខេត្តសៀមរាបចំនួន៦កន្លែង បានរកឃើញស្ថានីយចំនួន៤ លក់មិនគ្រប់លីត្រ និងគ្មានគុណភាព។
សូមជម្រាបថា ករណីស្ថានីយប្រេងឥន្ទនៈលក់មិនគ្រប់លីត្រ និងគ្មានគុណភាពនេះ ត្រូវបានមន្ត្រីជំនាញរកឃើញស្ទើរតែគ្រប់ខេត្តក្រុង ប៉ុន្តែចំពោះវិធានការ គឺគ្រាន់តែធ្វើកិច្ចសន្យា កែប្រែកំហុសប៉ុណ្ណោះ ពុំមានវិធានការធ្ងន់ធ្ងរនោះឡើយ ៕