ខេត្តកែប ៖ ភ្នាក់ងាររាយការណ៍ថា ឥឡូវនេះសមត្ថកិច្ចបានចាប់ខ្លួនជនល្មើសដែលប៉ុនប៉ងរំលោភ ហើយសម្លាប់ស្ត្រីបុគ្គលិកម៉ាស្សា របស់ហាងម៉ាស្សា «លីដាខ្មែរ ម៉ាស្សា» នៅផ្សារក្តាម ក្នុងក្រុងកែប ខេត្តកែបនោះហើយ នៅមុននេះបន្តិច ។ ជនល្មើសជាជាតិអាមេរិក មានឈ្មោះ Shanch Ez Sann Daniel កើតថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៩៣ ហើយបានចូលមកខេត្តកែប ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានស្នាក់នៅផ្ទះសំណាក់កែបបេ ៕