សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ​.​ជ​.​ប ប្រកាសថា CPP ទទួលបាន​អាសនៈ​ទាំង​៥៨ ក្នុង​ព្រឹទ្ធសភា

រាជធានី​ភ្នំពេញ ៖ យោងតាម​ការប្រកាស​លទ្ធផល​បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប បានបញ្ជាក់​ថា CPP ទទួលបាន​អាសនៈ​ចំនួន ៥៨ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ។ ចំណែក​គណបក្ស​ផ្សេងៗ​ទៀត ពុំ​ទទួលបាន​អាសនៈ​នោះឡើយ ។​

​តាម គ​.​ជ​.​ប អង្គ​បោះឆ្នោត​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ក្នុង​ការិយាល័យ​ទាំង​៣៣ និង​៨​ភូម​ភាគ ក្នុង​ឃុំ​-​សង្កាត់​១៦៤៦ ចំនួន​១១៦៧០​នាក់ ស្មើនឹង​៩៩,៧៩ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ ទៅ​បោះឆ្នោត​ចំនួន​១១,៦៩៥​នាក់ ។​

​យ៉ាងណាក៏ដោយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចោល​កាលពី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​គណបក្ស​ប្រឆាំង​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ប្រឆាំង​ដាច់ខាត​ចំពោះ និង​បដិសេធ ទាំងស្រុង​ចំពោះ លទ្ធផល​បោះឆ្នោត​នេះ​៕

 

Filed in: ព័ត៌មានជាតិ