ខេត្តកំពង់ចាម៖ ករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាម វះស្ដ្រីឆ្លងទន្លេភ្លេច “កន្សែង” ក្នុងពោះបានក្លាយជាប្រធានបទពីភាក្សាគ្នាអំពីសមត្តភាពពេទ្យខ្មែរនិងជាការព្រមានថាស្រីៗឆ្លងទន្លេរកុំនិយមវះកាត់ពេក!។ករណីនេះលោក គួច ចំរើនអភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាល លោក គឹម សួរភារុណ កោះហៅប្រធានមន្ទីរពេទ្យ គ្រូពេទ្យវះកាត់ មកជួបជាមួយភាគីជនរងគ្រោះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីធ្វើការសួរនាំបន្ថែម និងស្តាប់យោបល់ម្នាក់ៗ។ ជាលទ្ធផលអភិបាលខេត្តកំពង់ចាម ក៏បានប្រាប់ទៅអភិបាលស្រុកកងមាស ឲ្យដឹកនាំមន្ត្រីចុះទៅពិនិត្យស្ថានភាពជនរងគ្រោះ ព្រមទាំងតាមដានលើការព្យាបាលជំងឺរហូតជាសះស្បើយផងដែរ។
សូមរំឮកថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានវះកាត់ស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូនដោយការវះកាត់។ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេល ជាង៣ខែ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។
លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឱ្យស្ត្រីរងគ្រោះមានការឈឺចាប់នោះ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។
ស្ត្រីរងគ្រោះ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង ហើយខណៈនេះកំពុង សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យឯកជនមួយ ក្នុងរាជធានីភ្នំពេញ ។
ប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានឲ្យកាសែតដឹងថាថា៖ កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួន បានទៅសម្រាលកូនដំបូងនៅ (មន្ទីរបង្អែកខេត្តកំពង់ចាម) ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាលដោយការវះកាត់?។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះឆ្លងទន្លេតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។
ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល។ ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។
អ្វីដែលគួឲ្យហួសចិត្តគឺ ពេលវះកាត់នោះ ស្រាប់តែឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិនយ៉ាងសម្បើម នៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលជាមូលហេតុជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេស ប្រហែសរបស់ “គ្រូពេទ្យនៅខេត្តកំពង់ចាម” អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ។
ក្រោយរកឃើញករណីនេះក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយដោយគ្រាន់តែតែខាងមន្ទីរពេទ្យ បញ្ជាក់ថា ចាំគេប្រជុំគ្នាសិន!។
និយាយរួមគ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ។ក្រោយពីផ្ទុះរឿងដល់ចៅ្ឲហ្វាយខេត្តទើបមានដំណើស្រាយ!។មិនត្រឹមតែប៉ុនណឹងទេគណវិជ្ជាជីវៈគ្រូពេទ្យត្រូវស្រាវជ្រាវករណីនេះហើយដាក់ពិន័យគ្រូពេទ្យនោះឲ្យសមនិងការធ្វេសប្រហែសរបស់ខ្លួនផងទើបបាន៕