សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​ប្តឹង​ប្រពន្ធ​ដាក់គុក​ព្រោះរ​ករឿង​ពេល​នាំ​ស្រី​មក​ដេក​ក្នុងផ្ទះ​!

​ភ្នំពេញ ៖ ភរិយា​និង​បងថ្លៃ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ទ្យ​វិសាល​សុខ​ដែល​ជា​ប្តី ប្តឹង​ឲ្យ​តុលាការ​ឃុំខ្លួន​ដោយសារ​ហ៊ាន​វ៉ៃ​ប្តី​ពេលនាំ​ស្រី​ចូលដេក​ក្នង​ផ្ទះ ។ ភរិយា​លោក​ប្រធាន​ពហុ​ព្យាបាល​វិសាល​សុខ និង​បងថ្លៃ​ប្រុស ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១៣​កុម្ភៈ ឆ្នាំ​២០១៨​ដើម្បី​សាកសួរ​ករណី​ព្រួត​គ្នា​យក​កា​តូ​ទឹក​ជ័រ​សម្រាប់​ស្រោច​ផ្កា​វាយ​ប្តី បណ្ដាលអោយ​បែក​ឈាម​ខណៈពេល​ឃើញ​ប្តី​នៅក្នុង​បន្ទប់​ដេ​កក្នុងផ្ទះ​ផ្ទាល់​ខ្លួន​ជាមួយ​ស្រី​ផ្សេង​។​

​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​បាន សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២​នាក់ ពី​បទ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​សំណុំរឿង​នេះ​អោយ​ចៅក្រម​ស៊ើបសួរ​បន្ត​តាម​នីតិវិធី​ដោយ​ភ្ជាប់​ការស្នើសុំ​ឃុំ​ខ្លួន​ផង​ដែរ ។​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​លោក​ម៉ុង​មុនី​សោភា ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំ​ខ្លួន​ទាំង​២​នាក់​បងប្អូន​ដាក់​ពន្ធនាគារ​ហើយ​។​

​ជនជាប់ចោទ ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ភរិយា​លោក​ជា សំអាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​១០៣៥ បុរី​សេវិន​វិឡា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បងប្រុស​របស់​ឈ្មោះ​ទូច រស្មី ។​

​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី ៩​កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ​ទូច រស្មី បាន​មកដល់​ផ្ទះ​របស់​ខ្លួន​លេខ​១០៣៥ បុរី​សេវិន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់​ខ្លួន​ឈ្មោះ ជា សំអាន នៅក្នុង​បន្ទប់ដេក​ជាមួយ​ស្រីក្មេង​ម្នាក់​ដែល​មិន​ស្គាល់​ឈ្មោះ ។ ពេលនោះ​ប្រពន្ធ​ក៏​សួរ​នាំ​ប្ដី​ដែល​ថ្លើមធំ​ហ៊ាន​នាំ​ស្រីក្មេង​មក​ស្នេហា​គ្នា​ដល់​ក្នុងផ្ទះ​មិនចេះ​អៀនខ្មាស ចឹង​។ ការជជែក​គ្នា​នោះ​បាន​ឈាន​ដល់​មាន​ការប្រតាយប្រតប់​គ្នា​ស្រែក​ឡូឡា​ពេញ​ផ្ទះ​ក៏​លឺ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅក្នុ​បន្ទប់​ផ្សេង ។​

​ពេល​លឺសូរ​សម្លេង​ឈ្លោះ​គ្នា​របស់​ប្ដី​ប្រពន្ធ​នេះ ឈ្មោះ​ទូច សុធា បាន​ស្ទុះ​មក​ចាប់​ដៃ​កុំអោយ​លោក ជា សំអាន វាយ​ប្រពន្ធ​ដោយសារ​តែ​ប្រពន្ធ​សួរនាំ​រឿង​យក​ស្រី​ក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ ។ ឆ្លៀត​ពេល​ឃើញ​បងប្រុស​ចាប់ដៃ​ប្ដី​ជាប់ ឈ្មោះ ទូច រស្មី បាន​ស្ទុះ​ទៅ​យក​កា​តូ​ទឹក​ជ័រ​មក​វាយ​ក្បាល​ប្ដី​ឈ្មោះ​ជា សំអាន ពីរ​បី​ប៉ូ​ក​បណ្ដាលអោយ​បែក​ឈាម​ហូរ​រឹមៗ ។​

​ក្រោយ​បែកក្បាល​ហូរ​ឈាម​ដូច្នេះ ឈ្មោះ​ជា សំអាន ក៏​បាន​ប្ដឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​អោយ​ចុះ​មក​ឃាត់ខ្លួន​ប្រពន្ធ​និង​បងថ្លៃ​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​តែ​ម្ដង ។​

​គេ​មិនដឹងថា​ហេតុ​អី​បានជា​លោក​ប្រធាន​មន្ទី​ពេទ្យ​ហ៊ាន​នាំ​ស្រីក្មេង​មក​ស្នេហា​គ្នា​ប្រព្រឹត្ត​អំពើ​ផិត​មានទោស​ឯក​ពន្ធភាព​បែ​រ​ជា​មក​ប្ដឹង​ប្រពន្ធ​និង​បងថ្លៃ​រហូត​ត្រូវ​ឃុំខ្លួន​នោះឡើយ ព្រោះ​ការអនុវត្ត​ច្បាប់​ស្រុក​ខ្មែរ​អា​ញ៉េ​អា​ញ៉ៃ​ស្រេច​ចិត្តចឹង​នោះ​៕

Filed in: ព័ត៌មានជាតិ