ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម នៅហ្នឹងកន្លែងកើតហេតុ ក្រោយចូលអាឈើនៅក្នុងព្រៃ តែចៃដន្យត្រូវឈើរលំសង្កត់លើ ខណៈដែលហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ និត នៀត អាយុ៣០ឆ្នាំ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ដើម្បីធ្វើការស្រាវជ្រាវបន្ដតាមនីតិវិធី៕