សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តម្រួត​ថៃ​រឹតបន្តឹង​ចាប់​និង​ដេញ​ពលករ​ខុសច្បាប់​តែ​បើក​ច្រក​ត​បណ្ណ័​!

ថៃ ៖ ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​ថៃ​បាន​ចុះ​ត្រួតិនិត្យ​ពលករ​បរទេស​ដើម្បី​ពិនិត្យ​លិខិតស្នាម ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​ប្រាក់​ជួប​គី​រី​ខាន់ ប្រទេស​ថៃ ប្រកាស​បើក​ព្រឹត្តិ​ប​ត្ត​ការចុះ​ត្រួតពិនិត្យ​ឯកសារ​ស្នាក់នៅ​របស់​ជ​ន​ជាតិ​បរទេស​និង​ពលករ​ខុសច្បាប់​ខុស​ច្បាប់ ដែល​កំពុង​ធ្វើការ​ស្នាក់​នៅក្នុង​ក្រុង​ហួរ​ហ៊ី​ន  ។ សកម្មភាព​ដូច​គ្នា​នេះ​បាន​កើត​នៅ​ខេត្ត​សាមុត​សាខ​ដោយ​តម្រួត​ថៃ​បាន​ចុះ ត្រួតពិនិត្យ​តាម​រោងចក្រ​សហគ្រាស​តូចធំ​មួយចំនួន ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឯកសារ​ធ្វើការ​របស់​ពលក​រប​រទេស ក្នុង​រោងចក្រ​សហគ្រាស​ខាងលើ​នេះ​កម្លាំង​អាជ្ញាធរ​ថៃ​ធ្វើការ​ត្រួតពិនិត្យ​ពលករ​បរទេស​ចំនួន​៤៨​នាក់ ក្នុង​មាន​ពលករ​បរទេស​ចំនួន​០៥​នាក់ ធ្វើការ​ខុស​ថៅកែ ដោយ​ម្ចាស់​សហគ្រាស​ខាងលើ​បញ្ជាក់​ប្រាប់​ថា​ពលក​រទាំង​០៥​នាក់ កំពុង​ស្ថិត​ក្នុង​ការប្ដូ​រ​ថៅកែ​នៅ​ក្រសួង​ការងារ​។​

សមត្ថ​កិច្ច​បានធ្វើការ​ដាស់តឿន​ដល់​ថៅកែ សហគ្រាស​ខាងលើ​ប្រញាប់​ធ្វើ​រឿង​ប្ដូរ​ថៅកែ​អោយ​ចប់សព្វគ្រប់​ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ​និង​ត្រូវ​មានទោស​ចាប់​ផាកពិន័យ​តាម​ផ្លូវច្បាប់ ។ ទោះជា​យ៉ាងណា​ក៏​មាន​ដំណឹង​ល្អ​សម្រាប់ បងប្អូន​ដែល​មិន​បាន​ត្រួត​សញ្ជាតិ​ធ្វើ​ប៉ាស្ព័រ​រួចរាល់​ឥឡូវ​នេះ​បងប្អូន​ពលករ​ខ្មែរ​ដែល​មាន​លិខិត​លុង​បៀ​ន​និង​ប័ត្រ​ស៊ី​ជម្ពូ​អាច​ទៅ​បន្ត​ប័ណ្ណ​ស៊ី​ជម្ពូ​ថ្មី​នៅក្នុង​ទីតាំង​សូន្យ​វ៉ាន់​ស្តប់​សឺវី​ស​ទូទាំង​ប្រទេស​ថៃ បាន​ក្នុងតម្លៃ​ត្រឹមតែ​១៤០០​បាត​ប៉ុណ្ណោះ​។ នៅពេល​បងប្អូន​ត​ប័ណ្ណ​ស៊ី​ជម្ពូ​រួច បងប្អូន​អាច​ស្នាក់នៅ​ធ្វើការ​បន្ត​រហូត​ដល់​ថ្ងៃទី​៣១​ខែ​០៦​ឆ្នាំ​២០១៨ ។ ក៏ប៉ុន្តែ​បងប្អូន​ត្រូវ​រៀបចំ​ធ្វើ​ធ្វើ​ប៉ាស្ព័រ​អោយបាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ត​ប័ណ្ណ ស៊ី​ជម្ពូ​រួច​បើ​មិន​ដូច្នេះ​ទេ​បងប្អូន​នឹង​ក្លាយទៅជា​ពលករ​ខុសច្បាប់ ។ ចំពោះ​បងប្អូន​ពលករ​ដែល​ដែល​មាន​ប៉ាស្ព័រ​និង​វី​សារ​ផុតកំណត់​ថ្ងៃទី​៣១​ខែ​០៣​ឆ្នាំ​២០១៨ ខាងមុខនេះ បងប្អូន​អាច​ធ្វើ​ដំណើរ​ទៅ​ត​វី​សារ​(២​ឆ្នាំ​)​នៅ​សូន្យ​OSS(OneStopService) នៅក្នុង​ខេត្ត​ក្រុង​ដែល​បងប្អូន​ពលក​ររស់​នៅ បាន​ដោយ​មាន​តំលៃ​សេវាកម្ម​ដូចខាងក្រោម​។​
1.​វ៉ៃ​វី​សារ ៥០០​បាត​.​។​2.​ត្រួតពិនិត្យ​សុខភាព​៥០០ បាត​។​3.​ប្រកាន់​សុខភាព​3200​បាត​។​4.​ច្បាប់​អនុញ្ញាត​ធ្វើការ​១៨០០​បូក​និង​១០០​បាត​។​។ 5.​ធ្វើ​ប្រវត្តិរូប​និង​ប័ណ្ណ​ស៊ី​ជម្ពូ​៨០ បាត​សរុប​ទាំងអស់​ចំនួន​ទាំងអស់​៦១៨០​បាត ៕
​ប្រភព​ពី​ប្រទេស​ថៃ​

 

Filed in: ព័ត៌មានជាតិ