សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ៖ ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​កម្ពុជា នឹង​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់ នៅ​ឆ្នាំ​២០២៥​ដូច្នេះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​គិតគូរ​

ភ្នំពេញ​៖  អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន បញ្ជាក់ថា​៖ ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​កម្ពុជា នឹង​កើនឡើង​ស្ទើរតែ​ទ្វេ​ដង នៅ​ឆ្នាំ​២០២៥ ប្រមាណ​១​លាន ៥​សែន​នាក់  ហើយ​នេះ គឺជា​សារ​មួយ​ដ៏​មាន​សារសំខាន់ ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​គិតគូរ យកចិត្តទុកដាក់ អំពី​យន្តការ ដើម្បី​គាំពារ​ផ្តល់​នូវ​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ដល់​ជន​ចាស់ជរា​ទាំងអស់នោះ ចៀស វាង​ទុក​ពួកគាត់​ឲ្យនៅ​ឯការ​តែម្នាក់ឯង​គ្មាន​ទីស្នាក់អាស្រ័យ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បែប​នេះ កាលពី រាត្រី​ថ្ងៃ​សៅរ៏​១០​រោច ខែ​មាឃ​ឆ្នាំ​រកា នព្វស័ក​ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ពោធិ៍​សែន ក្នុងឱកាស ដែល​លោក អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ សំ​ណា​ល និង​ពិសា​អាហារ​សាមគ្គី​ជួបជុំ នុស្ស​ចាស់​អតីត​មន្ត្រីរាជកា​រកង​កម្លាំង​ចូលនិវត្តន៍​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​បាន​បន្ដថា​៖  រាជរដ្ឋាភិបាល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ឯកសារ គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​២០១៧_២០៣០​ដែល​ជា​ឯកសារ​ដ៏​មាន​សារសំខាន់​សំដៅ​ជួយ​កសាង​សំណាញ់​សុវត្ថិភាព​មួយ​និង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​មនុស្ស​ចាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​សង្គតិភាព​ទៅនឹង​ស្ថានភាព​វិវឌ្ឍន៍​នៃ​សង្គមជាតិ និង​បំណងប្រាថ្នា​ប្រជាជន​កម្ពុជា​។ ការបង្កើត​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​សម្រាប់​លើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្ស​ចាស់ ការយកចិត្តទុកដាក់​ធានា​សុខុមាលភាព​មនុស្ស​ចាស់​ក្នុងសង្គម ដើម្បី​ធ្វើឲ្យ​សង្គម​ខ្មែរ​ជា​សង្គម​ប្រកប​ដោយ​បរិយាប័​ន្ន​។​

​ទន្ទឹមនឹងនេះ ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន បង្កើតឲ្យមាន​សមាគម​មនុស្សចាស់​នៅតាម​បណ្តា​សង្កាត់​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ គឺ​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការងារ​នេះ​។ ជា​ការពិត ពិធី​នៅ​ថ្ងៃនេះ ក៏​ដូច​ជា​រៀងរាល់ឆ្នាំ គឺ​ដើម្បី​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំពារ ថែរក្សា ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ ដែល​ជា​ប្រភព​នៃ​បទពិសោធន៍​មិនចេះ​រីងស្ងួត សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន និង​តទៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក​បន្តថា សម្តេច​តេជោ មិន​ដែល​បោះបង់ចោល​ម​នុស្ស​ចាស់ ឬ​អ្នក​ចូលនិវត្តន៍​ឡើយ មិន​មានន័យ​ថាឲ្យ​តែ​ចូលនិវត្តន៍​ត្រូវ​បាន​បោះបង់ចោល​នោះទេ ពោល​គឺ​មានតែ​ការបន្ថែម​ការថែទាំ​តាមរយៈ​ការងារ​សង្គម​នានា ជាច្រើន​បន្ត​បន្ទាប់ ក្នុងនោះ​អ៊ុំ ពូ មីង អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​គិត​កម្រៃ​សេវា​។ លើសពីនេះ​ទៀត ការជួបជុំ​ប្រារព្ធ​ពិធី នេះ គឺ​ដើម្បី​ជាការ​រំលឹក​ដល់​គុណូបក្ការៈ​ចំពោះ​បងៗ​មន្ត្រីរាជការ​អ៊ុំ​ពូ​មីង​ទាំងអស់ ដែល​ធ្លាប់បាន​ចូល​រួមចំណែក​ស្តារ កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំង​កន្លងមក​។​

​លោក​ក៏​បាន​ស្នើ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ត្រី​វ័យក្មេង ត្រូវ​យកចិត្តទុកដាក់ គាំពារ ថែរក្សា ផ្តល់​តម្លៃ​ទំនុកបម្រុង និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ តាម​គ្រប់​មធ្យោបាយ ដើម្បី​ភាពសុខដុមរមនា​រវាង​មនុស្ស​ចាស់ និង​សង្គម​មនុស្ស​ក្មេង ក៏ដូចជា​រក្សាបាន​នូវ​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​យើង ដែល​មាន​វប្បធម៌​នៃ​ការគោរព ឱនលំទោន​ពី មនុស្ស​ក្មេង ទៅកាន់​មនុស្ស​ចាស់ និង​ចាត់ទុក​មនុស្ស​ចាស់​ជា​ឧបការី​ជន ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​

​លោក ឃួ​ង ស្រេង ក៏​បាន​ផ្តាំផ្ញើ ដល់​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​អ្នកការពារ និង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ តាមរយៈ​ការធានា​ឲ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​របៀបរៀបរយ ផ្តល់​ការអភិវឌ្ឍ និង​ផ្តល់​សេវា​សា ធា​រណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ឈរ​លើ​គោលការណ៍​អភិបាលកិច្ច​ល្អ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​ត​រាល់​ទង្វើ​អសកម្ម ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍ ឬ​អាច​បង្ក​ឲ្យមាន​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ដោះស្រាយ​រាល់​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​បណ្តាញទូរស័ព្ទ និង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ឲ្យបាន​ទាន់​ពេលវេលា ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​ណា​ឡើយ​។​

​ក្នុង​ស្មារតី​ជំរុញ​ឲ្យមាន​ការគិត​គូរ​ដល់​ម​នុស្ស​ចាស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​អនុក្រឹត្យ​លេខ​៥០ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៧​ខែ​ឧសភា​ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​រៀបចំ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ និង​ជួយ​ជន​ចាស់ជរា​ដែលមាន លោក​រដ្ឋមន្ត្រី​ក្រសួង​សង្ក​ម​កិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ជា​ប្រធាន ហើយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស ។​
​សូមបញ្ជាក់​ថា ក្នុងឱកាស​នោះ​ដែរ ក្រៅពី ពិសា​អាហារ​សាមគ្គី​ហើយ​នោះ​អ៊ុំ ពូ មីង ទទួលបាន​ការជួយឧ​ប​ត្ត​ម​ជា​ប្រាក់​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ