សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន កំណត់​ឱសានវាទ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​

​រាជធានី​ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាប់​រថយន្ត ត​ទ្រុង នឹង​ដឹក​លើស​ទំងន់ ចាប់ពី​ម៉ោង ០០​យប់​នេះ​តទៅ ។ ការ​ថ្លែង​របស់​សម្តេច​ធ្វើឡើង​កាលពី​ព្រឹក​មិញ ក្នុង​ឱកាស​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ចាម ទៅ​ត្បូងឃ្មុំ ។​

​សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​យើង​នៅតែ​ច្រើន អា​រឿង​រថយន្ត​ដឹកទំនិញ លើស​ទម្ងន់​នេះ ។ ដូច្នេះ​សម្តេច ដាក់​ចេញ​តែ​ម្ដង មើល​ក្រុមហ៊ុន​ណា​ដឹក​លើស​ទម្ងន់ យើង​អាច​ចាប់​រថយន្ត​ហើយ បិទ​ក្រុមហ៊ុន​តែម្ដង បើ​អ្នកឯង​មិន​កែ​ខ្ញុំ​បិទ​ក្រុមហ៊ុន​ចោល ។ សម្តេច​បញ្ជាក់ថា រឿង​កាត់​ឡាន​ត គឺ​ចាប់ពី ០​ម៉ោង​យប់​នេះ ទៅ​ឡាន​ត​ទាំង​ប៉ុន្មាន មិន​ត្រូវឲ្យមាន​នៅលើ​ផ្លូវ​ទេ បើ​មាន​នៅ​ខេត្ត​ណា​ចៅហ្វាយខេត្ត នោះ​ត្រូវ​ទទួលខុសត្រូវ បែងចែក​គ្នា​ទទួល​ខុស​ត្រូវ ខ្ញុំ​នឹង​តាមមើល ដឹង​ដៃ ហ៊ុន សែន ហើយ​បើ​ចង់​ដក​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​មិនយូរ​ទេ ។ ឲ្យតែ​មាន​ឡាន​ត​ខុស ទំនង​ចាប់​បញ្ចូល​ទ្រុង ទាំងអស់​ហើយ​ចាំ​ឲ្យគេ​លើកគ្នា មក​តវ៉ា​ដល់​ផ្ទះ​ហ៊ុនសែន ហើយ​ចាប់​បញ្ជូន​ទៅ​ព្រៃ​ស ទាំងអស់​តែ​ម្ដង ៕

 

Filed in: ព័ត៌មានជាតិ