សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ក្រឡាហោម ស ខេង ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ ត្រូវ​បម្រើ​រាស្ដ្រ​ដោយ​ស្មោះត្រង់​

ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យបាន​ល្អ ត្រូវ​បម្រើ​រាស្ដ្រ​ដោយ​ស្មោះត្រង និង​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ដើម្បី​ឲ្យ​បងប្អូន​មាន​ជំនឿ​ជឿជាក់​មកលើ អាជ្ញាធរ​មូលដ្ឋាន  សម្ដេច ស ខេង បាន​ជំរុញ​បែបនេះ ខណៈ​សម្ដេច​ចូលរួម ជា​អធិបតីភាព ក្នុង​អង្គពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី នៅ​រសៀល​ថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ នៅ​សាលា រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖  អង្គសន្និបាត បាន​សម្រេច​ជ្រើសរើស​យក​ប្រធានបទ​ចំនួន​៤ មក​ពិនិត្យ ពិភាក្សា ស្វែង​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន យកមកអនុវត្ត​អោយបាន​ម៉ឹងម៉ាត់ នៅក្នុង​ឆ្នាំ​២០១៨​នេះ ។ ក្នុងនោះ​រួមមាន​៖ អំពី​ការអនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ បាន​ផ្តោត​សំខាន់​លើ​បញ្ហា សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ (​ផ្លូវ​សំខាន់ៗ ១១​ខ្សែ គឺ​មាន​បញ្ហា​ប្រឈម​ខ្ពស់​ដោយ​សារ អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង ស្រវឹង រថយន្ត​ធុន​ធ្ងន់​បើកបរ​មិន​គោរព​ច្បាប់​ចេញចូល​រាជធានី យានយន្ត​បើកបរ​ដងផ្លូវ​គ្មាន​លក្ខណៈ​បច្ចេកទេស ការដាក់​ភ្លើងស្តុប​មួយ​ចំនួន​ពុំ​ទាន់​បាន​ល្អប្រសើរ ការប្រើ ប្រាស់​ផ្លូវ និង​ទ្រូ​វ​ផ្លូវ​ដោយ​បំពាន និង​ការចត​គ្មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​។

​ជា​ដំណោះស្រាយ រួមមាន បន្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្កើត​ជា​ស្ប៉ត​ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍ និង​ស្លាក​ប៉ាណូ ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ និង​អ្នកពាក់ព័ន្ធ​ក្ន​ងុ​ការសម្រួល​ចរាចរណ៍​តាម​គោលដៅ​កកស្ទះ​ចំនួន​១០៥​គោលដៅ បន្ត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ឲ្យបាន​ញឹកញាប់ ពង្រឹង​សមត្ថភាព​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​មន្ត្រី​ជំនាញ និង​ពង្រឹង​ការអប់រំ​ច្បាប់​ចរាចរណ៍​នៅ​តាម​គ្រប់​ស្រទាប់ តាំង​ពិ​សាលារៀន​ឡើងទៅ ព្រមទាំង​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​តាម​សេចក្តីជូនដំណឹង​ថ្នាក់​ខណ្ឌ​សង្កាត់ និង​រាជធានី​។​

​អំពី​ការងារ​បរិស្ថាន និង​អនាម័យ (​ទីក្រុង​ស្អាត​) បញ្ហា​ប្រឈម​ខ្ពស់​គឺ ការគ្រប់គ្រង​សំរាម សំណល់​រឹង សំណល់​រាវ ការបំពុល​ខ្យល់ និង​សំឡេង ដែល​កើតចេញ​ពី​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ មិន​បាន​គ្រប​ត្រឹមត្រូវ និង​ហូរ​ស្រក់​ទឹក​ការដូ​ត សំរាម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ជាយក្រុង និង​ការបង្ហូរ ឬ​ចាក់ចោល​នូវ​សំណល់​ចេញពី​ការដ្ឋាន​សំណង់​ចូល​ប្រព័ន្ធ​លូ​ជាដើម​។​

​ឆ្លើយតប​នឹង​ករណី​នេះ អង្គសន្និបាត​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពង្រឹង​វិធានការ​ការហាមឃាត់រ​ថយ​ន្ត​ដឹកដី ដឹក​ខ្សាច់​ចូល​ក្រុង ព្រមទាំង​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ពី​លក្ខណៈ​បច្ចេកទេស​ក្នុង​ការដឹកជញ្ជូន​ដល់​ម្ចាស់​ទីតាំង​ដេប៉ូ​ខ្សាច់ និង​តាម​ការដ្ឋាន​សំណង់ និង​ចុះ​ធ្វើការ​អប់រំ​ប្រជា ពលរដ្ឋ ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដោយ​ស្នើ ឲ្យ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទុកដាក់ និង​បញ្ចេញ​សំរាម​ឲ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល និង​ទីកន្លែង​ដែល​បាន​កំណត់​និង​អនុវត្ត​វិធានការ​ផាកពិន័យ យោងតាម​អនុក្រឹត្យ​លេខ​១១៣ ។

​ទន្ទឹមនឹងនេះ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី ត្រូវ​បំពេញបន្ថែម​នូវ​កង្វះខាត​លើ​ផ្នែក​សម្ភារៈ និង​កម្មករ ឲ្យ​ឆ្លើយតប​តាម​តម្រូវកា​រ ឬ​ក៏​បន្ថែម​ឲ្យមាន​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ដទៃទៀត​(​ក្រៅ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​) ។ បន្ត​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យមាន​ការ វិនិយោគ​លើ​ការកែច្នៃ​សំរាម ការរៀបចំ​អាង​ប្រព្រឹត្តិកម្ម​ធម្មជាតិ និង​ដាំ​ដើមឈើ​តាម​ប្រឡាយ ក៏​ដូច​ជាំ​នៅតាម​អាង​ស្តុក​ទឹក​សម្អុយ​។ អំពី​ការផ្តល់​សេវា​សាធារណៈ​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​អង្គភាព​ប្រជាពលរដ្ឋ​។

​សម្តេច​ក្រឡាហោម ស ខេង  បានបញ្ជាក់​ថា​៖   យន្តការ​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន  ត្រូវ​ផ្តល់​ភាព ងាយស្រួល និង​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និង​បង់ថ្លៃ​ទៅតាម​ការកំណត់រ បស់​ច្បាប់ ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ចោទ​ឡើង​មួយ​ចំនួន​ដូចជា ការងារ​អត្តសញ្ញាណ​កម្ម​(​ការកែតម្រូវ​លើ​ឯកសារ​ដែល​ខុស​) កង្វះខាត​លើ​ការត្តាប់​ព័ត៌មាន​ពី​ការបង់ពន្ធ (​ពន្ធ​របស់​អាជីវកម្ម និង​ពន្ធ​ប្រថាប់ត្រា​) ការផ្តល់សេវា មាន​ភាពយឺតយ៉ាវ និង​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​។  នៅ​មិនទាន់​បាន​ល្អប្រសើរ និង​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុង​ការដោះស្រាយ​ហើយ​សមត្ថភាព​យល់ដឹង​របស់​មន្ត្រី​ជំនាញ​មួយចំនួន​នៅ​មាន​កម្រិត​។ ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្នើ​សុំ​គោលការណ៍ ដឹកនាំ​ពី​ក្រសួងមហាផ្ទៃ​, លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ ដើម្បី​សម្របសម្រួល​នូវ​សំណើ និង​សំណូមពរ មួយចំនួន ពិសេស​ស្នើសុំ​ឲ្យ​ពន្លឿន​ដល់​ការដាក់​ឲ្យ​ដំណើរការ​ច្រកចេញចូ​ល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យបាន​ឆាប់រហ័ស​(​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨)​។   អំពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការទប់ស្កាត់​សំណង់​ខុសច្បាប់  ។

​សម្ដេច ស ខេង បានបញ្ជាក់​ថា​៖ តាមព័ត៌​ក្រុងថ្មីៗ​នេះ មាន​ការរំលោភ​លើ​ចំណី​ប្រឡាយ​លូ ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅមានកម្រិត , មិនទាន់​មាន​ការទប់ស្កាត់​តឹងរ៉ឺង ខ្វះ​ប្លង់​បច្ចេកទេស​ក្នុងការ​កំណ់​ត​ទីតាំង​ប្រព័ន្ធ​ប្រឡាយ​លូ និង​មិន​បាន​ថែទាំ ហើយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ។ ប្រឡាយ​មួយចំនួន​បាន​បាត់បង់​រូបរាង នៅពេល​ចុះបញ្ជី​ការ​កាត់​ទុក និង​កំណត់ទុក​ទំហំ​ប្រឡាយ​មិន​បាន​ច្បាស់លាស់ ដោយឡែក​ចំពោះ​ករណី​សំណង់​វិញ ការកសាង​សង់​មុន​ដោយ​គ្មាន​ប្លង់ ឬ​ច្បាប់​អនុញ្ញាត​។ ដូច្នេះ​យើង​នៅ​ខ្វះ​ប្លង់​មេ​ប្រើប្រាស់​ដី​លំអិត​សម្រាប់​តម្រង់​ទិស និង​ការអនុវត្ត​ប្លង់​មេ ការវិភាគ​ប្លង់​ដើម្បី​គ្រប់គ្រង​ប្លង់​មេ​លើ​ការគ្រប់គ្រង​ទំហំ​ចិញ្ចើមផ្លូវ និង​ប្រឡាយ​ជាដើម​។​

​ដូចនេះ តាមរយៈ​អង្គសន្និបាត អាជ្ញាធរ​ក្រុង​ត្រូវ​​ទាមទារ​ឲ្យ​មានា​ករ​បណ្តុះ​បណ្តា​ដល់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ច្បាប់​សំណង់ មុន​នឹង​ចេញ​លិខិតអនុញ្ញាត​សាងសង់ ត្រូវ​មាន​ការសហការ​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឲ្យបាន​ល្អ​ប្រសើ​រ និង​មាន​វិធានការ​តឹងរ៉ឺង​លើ​ការរំលោភ​បំពានចំណី​ប្រឡាយ​លូ ព្រមទាំង​តម្រូវឲ្យ​មាន​ការ​បន្ស៊ី​ប្លង់​មេ​ជាមួយ​អ្នកពាក់ព័ន្ធ​ដូចជា​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក និង​ប្រៃសនីយ៍​ជាដើម មុន​នឹង​ដឹក​ផ្លូវ​រៀបចំ​ប្រព័ន្ធ​ក្រោម​ដី​៕
​ដោយ​៖ សំរិត​

 

Filed in: ព័ត៌មានជាតិ