សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គិភ័យ​ឆាបឆេះ​រង​ដាក់​ឈើ​មួយ​ខ្នង ណ្តា​ល​ឲ្យ​ខូចខាត​ទាំងស្រុង​ស្រុក​ស្នួល​

ក្រចេះ ៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​អគ្គី​ភយ័​ឆាបឆេះ​រងដាក់​ឈើ​របស់ ពលរដ្ឋ​១​ខ្នង​ខូចខាត​ទាំងស្រុង ដោយសារ​ភ្លើង​ឆេះ​ព្រៃ ស្ថិតនៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ ។​

​មន្ត្រី​នគរបាល​ស្រុក​ស្នួល​បានបញ្ជាក់ ឲ្យដឹង​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​អស់​រយះពេល​ជាច្រើន​ម៉ោង ទើប​រលត់​អណ្ដាត់ភ្លើង​តែ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ហើយ​ខណៈ​ពេល​នេះ មន្ត្រី​ជំនាញ​ក៏​កំពុង​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ជា​ច្រើន​ឡាន ហើយ​ទើប​រលត់​ទាំងស្រុង​ទៅ​វិញ​។​

​មន្ត្រី​រូបនោះ​បាន​បន្តទៀតថា រង​ដាក់​ឈើ​របស់​ពលរដ្ឋ​ដែល​ល​រងគ្រោះ​អគ្គី​ភយ័​នោះ​មាន​ចំនួ​នរោង​១​ខ្នង​ខូចខាត​ទាំងស្រុង​មាន​ទំហំ​សរុប​៥​ម៉ែត្រ​×១២​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី​ជញ្ជាំង​ក្តា​ផ្ទាល់​ដី​នឹងធុង​បាញ់​ថ្នាំ​ចំនួន​៣ ម៉ាស៊ីន​ទូក​៨​សេះ​ចំនួន​មួយគ្រឿង ឈើ​សំរាប់ធ្វើ​ផ្ទះ​ចំនួន​ជាង​៥​ម៉ែត្រ​គីប ទុយ​យូ​ទឹក​មួយចំនួន​នឹង ផ្ទាំងសិលា​ប្រើ​ថាមពលព្រះអាទិត្យ​មួយគ្រឿង  គឺ​បណ្ដាលមកពី​ភ្លើង​ឆេះ​ព្រៃ​។​ហើយ​ម្ចាស់​រោង​ដាក់​ឈើ​រងគ្រោះ​ឈ្មោះ​លី ចាន់ថា ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​មន្ត្រី​នគរបាល​ស្រុក​ស្នួល​ដដែល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​នេះ​គឺ​មាន​ការបញ្ជា​ពី​លោក ចាន់ សុ​គីម​អធិការនគរបាល​ស្រុក​ស្នួល ហើយ​ខណៈនោះ​ក៏​មាន​វត្តមាន​លោក អធិការរង​នគរបាល​ស្រុក​ស្នួល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​នឹង​បញ្ជា​កម្លាំង​ជួយ​ក្នុង​ការ​ពន្កត់​នឹង​រារាំង​មិនឲ​ភ្លើង​ឆេះ​រាលដាល​ទៅដល់​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​នីមួយៗ​ត្រូវ​ប្រុងប្រយ័ត្ន​ភ្លើង​ផ្សែង​(​ដូចជា​ធូប​ទៀន​ជាដើម​) ជាពិសេស​ខ្សែ​ចរន្តអគ្គិសនី​មុនពេល​ចាកចេញ​ពី​ផ្ទះសម្បែង ពីព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​នឹង​រដូវ​ធ្លាក់​ខ្យល់​ផង​ហើយ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង​ជា​ពិសេស​ភ្លើង​ឆេះ​ព្រៃ​តែម្ដង ៕
​ដោយ ៖ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ