សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិស្ស​វិទ្យាល័យ​ប​វេល​លើកគ្នា​មក​តវ៉ា​នៅ​មន្ទីរអប់រំ រឿង​ដក​គ្រូ​គណិតវិទ្យា​

ខេត្ត​បាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សិស្ស​រៀន​នៅ​វិទ្យាល័យ​ប​វេ​លបាន​ឈាន​ដល់​នាំ​គ្នា​មក​តវ៉ា​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​ហើយ បន្ទាប់​ពី​ការិយាល័យ​អប់រំ​ស្រុក​ដោះស្រាយ​មិន​ចេញ ករណី​ដក​គ្រូ​គណិតវិទ្យា​ម្នាក់ ឈ្មោះ រ៉ាត់ សារ៉េត បង្រៀន​នៅ​វិទ្យាល័យ​ប​វេល ស្ថិតក្នុង​ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​បើ​តាម​ការឲ្យដឹង​របស់​សិស្ស​ម្នាក់ ក្នុង​ចំណោម​ពួកគេ​ដែល​គ្រោង​ឡើងមក​តវ៉ា​ដល់​មន្ទី​រ ហើយ​ក៏​ប្រមូលផ្ដុំ​គ្នា​រួច​ហើយ​ដែរ ប្រមាណ​ជាង​២០​នាក់ (​ធ្វើដំណើរ​តាម​ម៉ូតូ​) កំពុង​រៀបចំ​ចេញ​មក​ហើយ ក្នុង​គោលបំណង​ឲ្យ​ខាង​មន្ទីរ​អប់រំ​ខេត្ត ជួយ​ដោះស្រាយ​រឿងនេះ​។​
​សេចក្តីរាយការណ៍​បញ្ជាក់ថា មុន​នឹង​ពួកគេ​នាំគ្នា​មក​ទី​រួម​ខេត្ត ក៏​នាំគ្នា​បួងសួង​ទីសក្ការៈ នៅ​រង្វង់​មូល​ស្រុក​ប​វេល​ផងដែរ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ សិស្ស​វិទ្យាល័យ​ប​វេលប្រមាណ​ជិត​៦០​នាក់​បាន​លើកគ្នា​ទៅ​តវ៉ា នៅ​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ទាមទារ​កុំ​ឲ្យ​ដក​លោកគ្រូ រ៉ាត់ សារ៉េត ឯកទេស​គណិតវិទ្យា ទៅ​ធ្វើការ​នៅ​ការិយាល័យ​អប់រំ​ស្រុក តាម​សំណើរ​របស់​លោក ហួរ វុទ្ធី នាយក​វិទ្យាល័យ​ប​វេល តែ​ការទាមទារ​របស់​ពួកគេ ត្រូវបាន​ខាង​មន្ត្រី​អប់រំ​ស្រុក​បដិសេធ​៕

 

Filed in: ព័ត៌មានជាតិ