សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រឹក​នេះ​សម្តេច ហ៊ុន សែន បន្ត​ចុះ​ជួប​កម្មករ​-​កម្មការិនី នៅ​តំបន់​កប់​ស្រូវ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​១៥,១០៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅ​តំបន់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧​មក សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក៏​ដូចជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម និង​ជំនួយការ​រោងចក្រ សហគ្រាស​នានា បាន​ចំនួន ២៨​លើក​រួចមកហើយ​។ ក្នុងនោះ​មាន​កម្មករ និយោជិត​សរុប​ជាង ៣២​ម៉ឺន​នាក់​ហើយ បាន​ជួប​សំណេះសំណាល ដោយ​ផ្ទាល់​ជាមួយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រៅ​ពី​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក៏ដូចជា​តំណាង​កម្មករ និយោជិត​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជួប​កម្មករ និយោជិត​ផ្ទាល់​ជាង ២​ម៉ឺន​នាក់​នៅ​តាម​រោងចក្រ​ចំនួន​១០​ផងដែរ ហើយក៏​បាន​ជួប​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ៥​ពាន់​នាក់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ