សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ ក្រោម​ឪ​វាទ​ទាំងអស់​ត្រូវ​បន្ដ​យកចិត្ដទុកដាក់ អនុវត្ដ​តាម​គោល​ន​យោ បាយ ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ សង្កាត់ ក្រោម​ឪ​វាទ​ទាំងអស់​ត្រូវ​បន្ដ​យកចិត្ដទុកដាក់ អនុវត្ដ​តាម​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព លោក​ឃួង ស្រេង បាន​បញ្ជាក់​បែប​នេះ ក្នុង​ឪ​កាស ពិធី​បើក សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គា ០៦​រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កុម្ភះ ឆ្នាំ​២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ អង្គសន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​រដ្ឋបាល​រាជធានី​ធ្វើយ៉ាងណា​អោយ មូលដ្ឋាន​ទាំងមូល​មានការ អភិ​វ​ឌ្ឃ រីកចំរើន រួមទាំង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ទទួលបាន​ភាពល្អ ប្រសើរ ពិសេស ធ្វើ​យ៉ាង ណា​អនុវត្ត​អោយបាន​៩​ចំណុច​វ​ដែល​ធ្វើអោយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​លោក​ឃួង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ  ដោយ​ជ្រើសរើស​ប្រធានបទ​ចំនួន​៤ ចំណុច​មក​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ​យកមក អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៨​អោយបាន​ល្អ ក្នុងនោះ​រួមមាន ការពិភាក្សា​៖ ១.​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​បញ្ហា​ចរាចរ ។ ២ .​បញ្ហា អនាម័យ បរិស្ថាន បញ្ហា​សំរាម ។ ៣.​ការ​ស​ម្រើ សេវា សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ទី​៤.​បញ្ហា​ប្រឡាយ​លូ​និង​សំណង់​ខុសច្បាប់​។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ តាមរយៈ​សន្និបាត នេះ​ផង​ដែរ ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ខ្លួន ត្រៀម និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំ​ណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន តម្លាភាព និង​មាន ប្រសិទ្ធ ភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ ៕

 

 

 

Filed in: ព័ត៌មានជាតិ