សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទោះបី​ដក​ពី​មេគ​៣​យោធា​ការ​ព្រុំដែន​តែ​លោក​ហ៊ួត​ប៊ុន​គីម​នៅ​តែ​រកស៊ី​ជួញ​ឈើ​??

ខេត្ត​ក្រចេះ​៖​មាន រថយន្ត​យី​ឌុប​យ៉ាងតិច​ចំនួន​៤​គ្រឿង​កំពុង​លើក​ឈើប្រណិត​នៅ​ចំណុច​ប៉ោ​ដើម​ចេក​( កា​៣ )​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ឈើ​របស់​លោក​ហ៊ួត ប៊ុន​គីម អតីត​មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រុំដែន​(​គ​៣)​វរៈ​២០៤​ព្រោះ​ក្នុង​នោះ​គេ​ឃើញ​មាន កូនទាហាន​របស់គាត់​យ៉ាងតិច​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ យាមកាម​កន្លែង​លើកដាក់​ឈើ ។​

​សកម្មភាព​លើកដាក់​ឈើ​ដើម្បី​នាំ​ចេញ​នេះ​នេះ​បាន​ធ្វើឡើង​តាំង​ពី​ល្ងាច​ថ្ងៃអាទិត្យ ៤​រោច ខែ​មាឃ ឆ្នាំ​រកា  ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​ពួក​គេ​ស្ទួច​ឈើ​ប្រណិត​ដាក់​ចំនួន​២​ឡាន​យី​ឌុប ហើយ​ឡាន​ទាំងនោះ​គេ​ស្គាល់​ថា​ជា​ឡាន​របស់​ថៅ​កែ​មកពី​វៀតណាម​។​

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ៥​រោច ខែ​មាឃ ឆ្នាំ​រកា  ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រាយការណ៍​ថា​៖​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង​ទៀត​បាន​បន្ត​ចូល​លើក​ឈើ​បន្ថែម ដែល​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រថយន្ត​យី​ឌុប​ទាំង​៤​គ្រឿង និង​រថយន្ត​ស្តួច​មួយគ្រឿង​ទៀត គឺជា​របស់​ជនជាតិ​វៀតណាម​ទាំងអស់​។ ប្រភព​និយាយថា​៖​លោក​ហួត ប៊ុន​គីម ជា​អ្នក​ប្រមូល​ឈើ​ទាំង​នោះ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ជ័យ​ឃ្លាំង ឬ​ច្រករបៀង​ដេ​១៦ ។​

​តាម​គម្រោង​លោក​ហួត ប៊ុន​គីម នឹង​ត្រូវ​ចេញ​ឈើ​ពី​៧ ទៅ​៨​ឡាន​យី​ឌុប អាច​តាម​ច្រក​ជ័យ​ឃ្លាំង និង​ច្រក​ដេ​១៦ ។ មិនដឹង​ថា​ហេតុ​អី​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទីនោះ ក៏​ដូច​ជា​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​ប្រចាំការ​នៅ​ទីនោះ​តែម្តង​សំងំ​ឈឹង ហាក់បីដូចជា​កំពុងតែ​ជួយ​លាក់បាំង និង​ការពារ​សកម្មភាព​ឲ្យ​លោក​ហួត ប៊ុន​គីម​ដែល​ទើបនឹង​ដកចេញ​ពី​មេគ​៣​ទៅ​ជា​រង​វរៈ​២០៤​នោះទេ​? ។​

​សូម​បញ្ជាក់​ដែរ​ថា លោក ហួត ប៊ុន​គីម កន្លងមក​មាន​ប្រពន្ធ ន​ឈ្មោះថា ចែ​វី​. ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ដឹកឈើ​ឆ្លងដែន ទៅ​លក់​នៅ លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​ផងដែរ ។ លោក ហ៊ួ ប៊ុន​គីម​វិញ​មុន​ពេល​ដែល​គាត់​ត្រូវបាន​គេ​ដក​ចេញពី​ប្រធាន​គ​៣​គាត់​បាន បើក​គាត់​បើក​សង្វៀន​ជល់​មាន់ នឹង​អាប៉ោង មួយកន្លែង និង​លោក ជាណាក់​ដែលជា អនុប្រធាន​គ​៣ នោះ​បើក​មួយកន្លែង​ដែរ​មាន ទីតាំង​ស្ថិតនៅ​ទល់មុខ បន្ទាយ គ​៣ នោះ​ប្រហែល​១០០០​ម ស្ថិត ក្នុង​ចំការកៅស៊ូ​របស់លោក ជា​ណាក់ ក្រោយ​ផ្ទះ លោក ជា​ណាក់ នោះ​ផ្ទាល់​តែម្ដង​។​
​ស្រុក​ខ្មែរ​ឲ្យតែ​មាន​មន្ត្រី​ធុនៗ​ហ្នឹង​ចឹងបាន​ដូចសម្តេច​និយា​យ​ថា​អាណា​ថា​ខ្មែរ​ចេះ​តែ​ក្រ​ទៅ​ក្រ​ទៅ​នោះ​?​។​

 

Filed in: ព័ត៌មានសំខាន់