រាជធានីភ្នំពេញ ៖ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ។ នេះយោងតាមដីការបស់តុលាការកំពូលដែលទទួលបាន
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ។ សវនាការនេះដឹកនាំដោយលោកឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជា ប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ៕