សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ឈ្មួញ​ឈ្មោះ​ធារ៉ា​ជ្រក​ក្រោម​ស្លាក​កងពលតូច​លេខ​៧០​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​គ្មាន​ស្រណោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​?

ពោធិ៍សាត់​៖  នៅ​ចំណុច ទួល​គ្រោះ​ភូមិ ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ មាន​រថយន្ត​យី​ឌុប​របស់​ថៅកែ​អុស​ឈ្មោះ ធារ៉ា​បាន​ចូល​ដឹកអុស​ទាំង​កណ្ដាលថ្ងៃត្រង់​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ណា​ឡើយ​កាលពី​រសៀល ថ្ងៃទី​២៨ ខែ មករា ឆ្នាំ ២០១៨​កន្លង​មក​សង្ស័យ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​អាណាចក្រ​ខេត្ត​ហ្ម៉ង​។​

​គួរ​រំលឹក​ដែរ​ថា​កន្លង​មក​សកម្ម​ភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ​ធារ៉ា​នេះ​ធ្លាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ឃាត់​ចាប់បាន​បញ្ជូន​ទៅ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម្តង​ដែរ ប៉ុន្តែ​មិន​បាន​មួយ​ដង្ហើមចង្រិត​ទេ ត្រូវបាន​លោក​ធារ៉ា​រត់​ការដោះលែង​វិញ​យ៉ាង​រលូន​ដោយ​គាត់​អាង​អ្នកមាន​អំណាច​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០​។​
​ប៉ុន្តែ​បើ​តាម​ប្រភព​ច្បាស់​ការ​បាន​ទម្លាយ​អោយដឹងថា​រថយន្ត​ដឹកអុស​របស់​មេ​ឈ្មួញ​ខាងលើ​មិន​ត្រឹមតែ​ដឹកអុស​ចូល​កងពលតូច​លេខ​៧០​ប៉ុណ្ណោះ ទេ​ថែមទាំង​ដឹក​ចែកចាយ​តាម​រោងចក្រ​កាត់ដេរ​ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​គ្រប់​រោងចក្រ​ទាំ​អស់ ដែល​ក្នុង​ខែៗ​មិនតិច​ជាង​១០០​ឡាន​នោះ​ទេ​។​

​ថ្មីៗ​កន្លង​មកនេះ​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​មាន​ក្រសួង​សាធារណៈការ​ឬ​នគ​បាល​ចរាចរណ៍​នឹង​ជំនាញ​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ចាត់​វិធាន​អោយបាន​តឹង​បំផុត នឹង​ចាប់​អោយ​បាន​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ បើ​ទោះ​ជា​ជន​នោះ​ជា​អង្គរក្ស័ឬ​ជា​ជន​ណា​ក៏​ដោយ​មាន​ថា​នៈ​ជា​ផ្កាយ ជា​លោក​ខែ​ក៏​ដោយ ។​

​ប៉ុន្តែ​មេ​ឈ្មួញ​ខាងលើ​នៅតែ​រឹង​មានះ​ផ្គើន មិន​ខ្លាច​បទបញ្ជា​របស់​សម្ដេច​តេ​ហ៊ុន សែន​ឡើយ​។​មិន​ដឹង​មូលហេតុ​អី​?​តែ​គេ​ថា បើ​ខ្មោច​ក្នុង​មិន​បើកដៃ​ខ្មោច​ក្រៅ​មិនអាច​ហ៊ាន​ធ្វើ​អី​កើត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ