សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោព្រ​មាន​ចាប់​ខ្លួន​មេ​ចលនា​សង្គ្រោះ​ជាតិ បើ​ហ៊ាន​ជាន់ដី​តំបន់​អាស៊ី​

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មិន​បាន​បញ្ចេញ ឈ្មោះ​អ្នក​ដែល​ត្រូវបាន​សម្តេច​ព្រមាន​ថា « សូម​ផ្តាំ​កុំ​មក​អាស៊ី​ឲ្យសោះ ខ្ញុំ​និង​តាម​យក​អ្នក​ឯង​ឲ្យ ទាល់តែ​បាន​បើ​គេ​ប្រកាស​ខ្លួន​ជា​ភេរ​វករ​ទៅហើយ​…..​ជន​ភេរ​វករ​យើង​អាច​សហប្រតិបត្តិការ​ទៅ​តាម​ចាប់ខ្លួន​នៅ​តាម​កន្លែង​នេះ កន្លែង​នោះ​ឲ្យបាន » ។ ប៉ុន្តែ​គេ​ដឹងថា ការព្រមាន​របស់​សម្តេច បែប​នោះ គឺ​សំដៅលើ​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ CNRP គឺ​លោក សម រង្ស៊ី តែម្តង ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​បែប​នោះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​សម្ពោធ​អគារ ទេពកោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ។​

​សម្តេច​មានប្រសាសន៍ថា ក្នុង​ទសវត្ស​៨០ មាន​រដ្ឋមន្ត្រី​មួយចំនួន ហៅ​ខ្ញុំ​ថា​រដ្ឋមន្ត្រី មិនទាន់​បាត់​ធុំក្លិន​ទឹកដោះគោ ខ្ញុំ​មិន​ខឹង​គេ​ទេ ខ្ញុំ​មាន​តែ​ខិតខំ​បន្ថែមទៀត ព្រោះ បញ្ហា​មិន​ស្ថិតនៅ ត្រង់​អ្នក​ណា​ថា​ទេ ស្ថិតនៅ​លើ​យើង​ធ្វើ​បាន​ឬ​អត់​? ។ សម្តេច​បាន​បញ្ជាក់ថា គ្មាន​អ្នកណា​ផ្ដួល​ហ៊ុន សែន ក្រៅពី ហ៊ុន សែន បាន​ទេ​សូម​បញ្ជាក់​នៅ​កន្លែង​នេះ ។ សម្តេច​បន្តថា អា​រឿង​ស្រែក​ឡូឡា​ប៉ុន្មាន​ថ្ងៃនេះ សូម​ផ្ដាំ​ទៅ​កុំ​ចង់ឲ្យ​គេ​វៃ ដែកគោល​លើក្ដា​មឈូស​….​ចលនា​អី​ក៏ដោយ អញ្ជើញ​មក​ចុះ ហ៊ុន សែន​មិន​កាន់​ទ័ព​ក៏ដោយ តែ ហ៊ុន សែន អាច​បញ្ជា​ទ័ព​បាន​ទាំងអស់ ។​

​សម្តេច​បញ្ជាក់​បន្ថែមថា មេទ័ព​មួយ​នេះ​មិនមែន​ជា​មេទ័ព ទន់ជ្រាយ​នោះទេ ។ ខ្ញុំ​មិន និយាយ​ចំ​អ្នកណា​ទេ នៅ​ចាំ​ទេ​ក្នុង​ស​ត្ស​វត្ស​ទី​២០ គេ​ហៅ​អា​ឆ្កែ​ហើយ​កូន​អា​មួយ​នោះ នៅ​ស​ត្ស​វត្ស​ទី​២១​គេ​ហៅ​អា​ឆ្កែ​ទៀត ៕

 

Filed in: ព័ត៌មានជាតិ