សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តក្រចេះ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា

ក្រចេះ ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត​ស្ដីទី  នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ បាន​មានប្រសាសន៍ថា បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់ ។ ហើយ​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់  ។​

​ពិធី​ដង្ហែ​មាឃបូជា​ដែល​ប្រារព្ធ​នៅ​ដើម​ពោធិ៍​(​បឹង​គីឡូ​) ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ នា​ល្ងាច​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ​២០១៨​នេះ ដោយ​ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត​ស្ដីទី អញ្ជើញ​គណៈអធិបតី និង​មាន​កិច្ចសហការ​ចូលរួម​ពី​គណៈ​មន្ត្រី​សង្ឃ​ខេត្ត ព្រះចៅអធិការ​ក្នុង​ខេត្ត​ជាច្រើន​វត្ត និង​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​យុវជន ស ស យ ក យ៉ាងច្រើន​កុះករ ។​

​ឯកឧត្ដម វ៉ា ថន បានបញ្ជាក់​ថា ពិធី​បុណ្យ​មាឃបូជា នា​ល្ងាច​នេះ គឺ​ក្នុង​គោល​ដំណង​ផ្សាភ្ជាប់ ជាមួយ​ព្រះពុទ្ធ​សាសនា​របស់​មន្ត្រី​រាជការ អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ ឲ្យចូល​រួម​ថែរក្សា​ប្រពៃណី​បុរាណ ឲ្យ​កាន់តែ​រឹងមាំ​ជាង​នេះ ក្រោយ​ពី​បំរើ​ភារកិច្ច​ការពារ សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕  ដោយ  កិះ​ខន​

Filed in: ព័ត៌មានជាតិ