សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា ជួប ច័ន្ទ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​២​ឆ្នាំ​រឿង​ចេញ​សែក​ស្អុយ​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខ​ណា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឧកញ៉ា ជួប ច័ន្ទ ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ សង​សំណង​ដើមបណ្តឹង​១​លាន​ដុល្លារ​អាមេរិក និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក ករណី​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន​១​លាន​ដុល្លារ​។

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន មន្ត្រី​តុលាការ​បាន​លើកឡើង​ថា អង្គ​ហេតុដែល​តុលាការ​ចោទប្រកាន់​ឧកញ៉ា ជួប ច័ន្ទ ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​គឺ​ផ្ដើមចេញ​ឧកញ៉ា ជួប ច័ន្ទ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន គឹម កៅ ក្នុងការ​បង្វិលប្រាក់​ស​ង​មក​ក្រុមហ៊ុន​គឹម កៅ​ចំនួន​៣​លាន​៥​សែន​ដុល្លារ​។ ក្នុងនោះ​ឧកញ៉ា ជួប ច័ន្ទ បាន​ចេញ​មូលប្ប​ទានបត្រ​មួយសន្លឹក លេខ​០៥៨៩៦០០ ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ធនាគារ​កម្ពុជា​ពាណិជ្ជ ចំ​កាត់ដែល​មាន​តម្លៃ​មួយ​លាន​ដុល្លារ ដែល​សែក​នោះ​បាន​កំណត់​ថ្ងៃ​បើក​ប្រាក់​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​ថា​គណនី​នោះ​ពុំ​មាន​ប្រាក់​ទេ ទើប​ក្រម​ហ៊ុន គឹម កៅ ដាក់ពាក្យ​ប្ដឹង​តែម្ដង​៕

 

Filed in: ព័ត៌មានជាតិ