សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​បើក​បុក ម៉ូតូ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​ស្រុក​សំបូរ​

ក្រចេះ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​មក​ពី​រថ​យន្ដ​សាំង​យ៉ុង​ដឹកឈើ​ល្មើស​ច្បាប់​បើក​បុក​ម៉ូតូ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​២​នាក់  នៅលើ​ផ្លូវជាតិ​លេខ​៧(​ក្រចេះ ស្ទឹងត្រែង​) ត្រង់​ចំនុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។​

​លោក ណ​យ ស៊ី​ថាច អធិការរង​ផ្នែក​ចរាចរណ៏​ស្រុក​សំបូរ បានឲ្យដឹងថា ហេតុនេះ​បណ្ដាលមកពី​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ពណ៍​ទឹកប្រាក់​បើក​បុក ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ​ស្លាប់​ម្នាក់​នឹង​របួសធ្ងន់​២​នាក់ ហើយ​អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ វី វន្ដ័​ភេទ ប្រុស អាយុ អាយុ​៣០​ឆ្នាំ​រស់នៅ ភូមិ​ក្រ​វ៉ាន់ ឃុំ​ក្រញូង ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ធ្វើដំណើរ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំនុចកើតហេតុ បែក​កង់​ខាងស្ដាំ​ហើយ​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ទ្រី វណ្ណា និង​អ្នករួមដំណើរ ជា​ចំនួន​២​នាក់​ទៀត ទី​១៖​មានឈ្មោះ ផាត ផេង ភេទ ប​រុស អាយុ ៦ ឆ្នាំ ស្លាប់​និង​កន្លែងកើតហេតុ​ទី​២៖​ឈ្មោះ ផាត សេង​អាយុ​៣​ឆ្នាំ​រងរបួស​ធ្ងន់ អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់​។​

​លោក​បន្ដ​ទៀត​ថា សាកសព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​អ្នកបើកបរ​រថយន្ដ ត្រូវ​ឃាត់ខ្លួន​បណ្ដោះ​អា​សន្ដ​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ តាម​និតិ​វិធី​ច្បាប់​ហើយ​វត្ថុតាង​រក្សាទុក​នៅ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្បាលដំរី​ប​បណ្ដោះអាសន្ន ៕
​ដោយ ៖ កិះ ខន​

 

Filed in: ព័ត៌មានជាតិ