សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាជិក​យុវជន​ ក​.១៥៧​ ស្រស់​សោភា​ម្នាក់​ ចងក​សម្លាប់ខ្លួន​ចោល​កូន​៣​នាក់​

ខេត្តតាកែវ ​៖ ​ស្ត្រី​ស្រស់​សោភា​វ័យ​៣៦​ឆ្នាំ​មួយ​រូប​ឈ្មោ​ចេវ​សុ​ឌ្ឍ​នាជា​មន្ត្រី​បំរើការ​នៅ​រដ្ឋសភា​និង​ជា​សកម្មជន​នៃ​យុវជន​ក​.១៥៧ ​ដែល​មាន​ភារកិច្ច​ធ្វើ​ចលនា​យុវជន​ក្រៅប្រទេស​ បាន​សម្រេចចិត្ត​ចង​ក​បញ្ចប់ជីវិត ​នៅក្នុង​ផ្ទះជួល​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​មករា​បន្សល់​ទុក​ឲ្យ​កូនៗ​៣​នាក់​ឲ្យនៅ​កំព្រា​។​មិនទាន់​មាន​ការអះអាង​ឲ្យ​ច្បាស់លាស់​អំពី​មូលហេតុ​នោះទេ តែ​សមត្ថកិច្ច​សង្ស័យ​មាន​វិបត្តិ​ស្នេហា​។​

​សព​អ្នកស្រី ចេវ សុ​វឌ្ឍនា ត្រូវបាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចងក​អត្តឃាត​ខ្លួនឯង ដោយ​យក​ខ្សែ​វាំងនន ចង​ក​ទៅនឹង​ចម្រឹង​បង្អួច ក្នុង​បន្ទប់ដេក​។ លោក ឆាយ សាវុធ អធិការ​នគរបាល​ក្រុង​ដូន​កែវ បាន​បឲ្យដឹងថា អ្នកស្រី ចេវ សុ​វឌ្ឍនា ពិតជា​បាន​ចងក​ធ្វើអត្តឃាត​មិនមែន​ជា​ករណី​អ្វី​ផ្សេង​នោះឡើយ​។ លោក​អធិការ​ក៏​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត​នេះដែរ ប៉ុន្តែ​ក្នុង​បន្ទប់​ធ្វើអត្តឃាត​សមត្ថកិច្ច​បាន​រកឃើញ​សំបុត្រ​មួយ​ច្បាប់​រៀបរាប់​ពី​វិបត្តិ​ស្នេហ៍ ដែល​នាំ​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ការធ្វើ​អត្តឃាត​នេះ​បណ្តាលមកពី​វិបត្តិ​ស្នេហា ឬ ស្នេហា​ត្រីកោណ​ជាដើម​។​

​គេ​មិន​ដែល​ឃើញ​អ្នកស្រី​ទៅ​ណា​មក​ណា​ជាមួយ​ស្វាមី​នោះ​ដែរ ជាហេតុ​នាំឲ្យ​មាន​មាន​ការសន្និដ្ឋាន​ថា អ្នកស្រី សុ​វឌ្ឍនា ជា​ស្ត្រី​មេម៉ាយ​។​

​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​អ្នកស្រី ចេវ សុ​វឌ្ឍនា នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សម្តែង​ការសោកស្តាយ និង​អាណិតអាសូរ​ជាខ្លាំង ព្រោះ​អ្នកស្រី​ជា​មនុស្ស​មាន​ទឹក​ចិត្តល្អ និង​តែង​ជួយ​រាល់​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញខ្លួន ហើយ​ពួកគេ​ក៏​មិន​នឹកស្មាន​ថា​អ្នកស្រី​គិត​ខ្លី​ធ្វើអត្តឃាត​បែបនេះ​ផងដែរ​។​

​នារី​រងគ្រោះ​ឈ្មោះ ចេវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ័យ រាជធានី​ភ្នំពេញ មុខ​របបរ​សព្វថ្ងៃ ជា​ក្រុមយុវជន ១៥៧​។ គេ​មិនដឹងថា​តើ​ប្តី​នាង​ជា​អ្នក​ណា​នៅឡើយ​ទេ ៕​

 

Filed in: ព័ត៌មានជាតិ