រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ បានបើកសវនាការលើសំណុំរឿងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ។
បើតាមមេធាវី គី តិច បានឲ្យដឹងថា តុលាការបានសម្រេចផ្តន្ទទោសលោក លឺ ឡាយស្រេង ឲ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន១០លានរៀលចូលថវិការដ្ឋ ៕