សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​កម្ពុជា​នូវតែ​បន្ដ​យកចិត្ដទុកដាក់ និង​ការពារ​ផលប្រយោជន៏ ចំពោះ​ពលករ ពល​ការិនី ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស

បាងកក ៖ រាជរដ្ឋាភិបាល​កម្ពុជា​នូវតែ​បន្ដ​យកចិត្ដទុកដាក់ និង​ការពារ​ផលប្រយោជន៏​ចំពោះ​ពលករ ពល​ការិនី ដែល​កំពុង ធ្វើ​ការងារ គ្រប់​វិស័យ នៅ​ក្រៅប្រទេស លោកស្រី​ម៉ែន សំអន បាន​បញ្ជាក់​បែប​នេះ ខណៈ​លោក ស្រី ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចុះសួរសុខទុក្ខ បងប្អូន កូនក្មួយ ជា​ ពលករ ពល​ការិនី​ខ្មែរ​ជាង​៧០០​នាក់ ដែល​កំពុង​ធ្វើការ នៅ​រោងចក្រ​ផលិត​ត្រីខកំប៉ុង និង​គ្រឿង​កំប៉ុង របស់​រោងចក្រ Thai Union Manufacturing Co.,Ltd នៅ​ខេត្ត​សាមុទ្រ​សា​ខន ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៏ ៨​កើត ខែ​មាឃ ឆ្នាំ​រកា នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃ​២៥ មករា ឆ្នាំ​២០១៨ ។​

​ក្នុងឱកាស​នោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ផ្តល់​កម្លាំងចិត្ត​ឲ្យ​កម្មករព​លករ​ខ្មែរ​ទាំងអស់ ប្រឹង ប្រែង​ធ្វើ​ការងារ កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ទទួលបាន ប្រាក់ខែ​ខ្ពស់ និង​ទទួល​ការពេញចិត្ត​ពី​ថៅកែ​រោងចក្រ​។​

​លោកស្រី​បន្ត​ថា​៖ នេះ​ជា​ការយកចិត្តទុកដាក់​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ដែល​ជានិច្ចកាល​តែងតែ មាន​មនោសញ្ចេតនា​ជិតស្និទ្ធ​ជាមួយ​ប្រជាជន កម្មករ និង​ជាមួយ​ពលករ មិន​ថា​ក្នុងប្រទេស ឬ​ក្រៅ​ប្រទេស​នោះទេ​។

​ជាក់ស្តែង ដូចជា​ពេល​នេះ ទោះ​ជា​បងប្អូន​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ឆ្ងាយ​ពី​ស្រុកកំណើ​តក្តី ក៏​សម្តេច​នៅតែ​គិតគូរ និង​បាន​ចាត់តាំង​ក្រុមការងារ​៥​ក្រុម ដែល​ក្នុងនោះ មាន​មួយក្រុម​ដឹកនាំ​ដោយ​លោកស្រី និង​មាន​ក្រុម​ផ្ដេងទៀត ដូចជា​៖ ក្រុម​ដឹកនាំ​ដោយ​លោក អ៊ិត សំហេង​, លោក ហ៊ុន ម៉ា​នី​, លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ព្រុំ សុខា ជា​តំណាង​មក​ជួប​សំណេះសំណាល​ជាមួយ​ប្អូនៗ ដើម្បី​សាកសួរ​សុខទុក្ខ និង​ចែករំលែក​ព័ត៌មាន និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ប្អូនៗ​ជួបប្រទះ​។​

​បច្ចុប្បន្ន រាជរដ្ឋាភិបាល បាន​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលករ  និង​បាន​រៀបចំ​គណៈកម្មាការ​ផ្ដល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​ដោះស្រាយ​ការលំបាក​នានា ជា​ពិសេស​ជួយ​សម្រួល​ឱ្យ​ប្អូនៗ​ពលករ​យើង​រស់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់ និង​ដោយ​មាន​កិត្តិយស រួចផុត​ពី​ការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និង​ហានិភ័យ​ផ្សេងៗ​។​

​លោកស្រី​ក៏ បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ ដែល​ជា​លករ​ខ្មែរ រស់នៅ ធ្វើ​ការងារ ត្រូវ​គោរព​ច្បាប់​ប្រទេស​ថៃ ដាច់ខាត​មិន​ត្រូវ ប្រព្រឹត្ត​បទល្មើស នោះឡើយ​។ ចំណែកឯ​ថៅកែ​ក្រុមហ៊ុន សូម​បន្ត​ទទួល​ពលករ​ខ្មែរ​បន្ថែមទៀត និង​សូម​អាណិត​ស្រឡាញ់​ពលករ​ខ្មែរ​ដូច​ពលករ​ថៃ និង​ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សូម​បន្ត​ការយកចិត្តទុកដាក់​តា​ម​ ​ដាន និង​ជួយ​ដោះស្រាយ​រាល់ បញ្ហា​នានា​របស់​ពលករ​ខ្មែរ ស្របតាម​ច្បាប់​អន្តរជាតិ ច្បាប់​ប្រទេស​ថៃ និង​ស្មារតី​នៃ MOU ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ លេខា​៕

 

Filed in: ព័ត៌មានជាតិ