សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចំណាយ ថវិកា​ប្រមាណ​១៥​ម៉ឺន ដុល្លារ ត្រូវ​បាន​ខាតបង់​ក្នុង​មួយ​ខែ​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​

ភ្នំពេញ​៖  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​បញ្ជាក់​ឲ្យដឹងថា​៖  រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ក្នុង​ការខាតបង់​ក្នុង​មួយខែៗ​ប្រ មាណ ១៥​ម៉ឺន​ដុល្លារ ដើម្បី​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សា​នុ សិស្ស ជាដើម​។  លោក​អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់ បែបនេះ កាលពី​ថ្ងៃ​អង្គា ៤​កើត​ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មករា ក្នុង​កិច្ចប្រជុំ​ជាមួយ អាជ្ញាធរ​ខណ្ឌ ,​ប្រធាន​មន្ទីរ ,​ចៅសង្កាត់ ,​ស្មៀន​ទាំងអស់​នៅក្នុង​មូលដ្ឋាន​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​តួនាទី និង​ភារកិច្ច ក្នុង​ការបម្រើ​សេវា​ជូន​ប្រជា ពលរដ្ឋ​។​

​លោក​អភិបាល​បានបញ្ជាក់​ថា​៖ ក្នុង​មួយ​ខែៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃ​ខាតបង់​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​បើ​ទោះបីជា​ខាតបង់​យ៉ាងនេះក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​រុញ​រា​នោះទេ សំខាន់​អោយ សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ​ប្រើប្រាស់​អោយ​ចំ​គោលដៅ ដែល​ប្រជាពលរដ្ឋ​ចង់បាន ។​

​លោក​បាន​បញ្ជាក់​ទៀ​ថា​៖  រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​សាធារណៈ បច្ចុប្បន្ន​នេះ​ឃើញថា មាន​ភាពយឺតយ៉ាវ ខណៈ​ដែល​លោក​អង្គុយចាំ​ជិះ​នៅ​ចំណតរថយន្ត​មុខ​វិទ្យាល័យ ជាស៊ីម សន្ធ​ម៉ុក ស្ថិត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ចន្ទ​យ​កន្លងមកនេះ ។​

​ជុំវិញ​បញ្ហា​នេះ លោក​បាន​ស្នើ​អោយ​អភិបាល​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ ពិនិត្យ​ឡើង​វិញ​កុំ​អោយ​មាន​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជា ពលរដ្ឋ​ដែល​ទទួល​លើ​សេវា​នេះ ។ ក្នុងនាម​យើង​ជា​មន្ត្រី​កុំ​នៅក្នុង បន្ទប់​ម៉ាស៊ីនត្រជាក់ ធ្វើការ​ជា​មន្ត្រី​ជើង​១០ ត្រូវ​ដើរ​មើល​ការងារ​របស់​ខ្លួន​គ្រប់គ្រង​នៅ​តាម​មូលដ្ឋាន​ផង​។ ចំពោះ​សេវា​រថយន្ត​ដឹក​អ្នកដំណើរ​សាធារណៈ​នេះ

​លោក​ឃួង ស្រេង ក៏​បាន​ជម្រុញ​អោយ​អាជ្ញាធរ ខណ្ឌ សង្កាត់​ជួយ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ពោល​គឺ​បើ​ឃើញថា មាន​ភាព​អសកម្ម​សូម​ជួយ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​សេវា​នេះ​ដំណើរការ​ទៅ​បានរ​លូន និង​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​៕

 

 

Filed in: ព័ត៌មានជាតិ