សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្តកិច្ច​ឧបត្ថម្ភគ្រួ​សារបុរស​ស្លាប់​ដោយ​សារប្រតិបត្តិការ​បង្ក្រាប​សង្វៀន​មាន់នៅ​ពោធិ​សែន​ជ័យ​

​ភ្នំពេញ​ ៖ ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ​ស្រេង ​បាន​ជួយឧត្ថម្ភ​ថវិការចំ​នួន​ ៥ ​ពាន់​ដុល្លារ​ ។ ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​បុណ្យ​ជិត​១​ម៉ឺន​ដុល្លារ អាមេរិក​ និង​លោក​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​លាន​រៀល​ចំពោះ​គ្រួសារ​សព​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះថ្នាក់​ដល់​ជីវិត​កាលពី​ថ្ងៃ​ទី​២១​មករា​ឆ្នាំ​២០១៨​។​

​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ឲ្យ​កាសែត​ដឹង​ដែរ​ថា​៖​បាន ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ខណ្ឌ​ពោធ​សែនជ័​យិ៍​ចំនួន​២​រូប ជុំវិញ​ករណី​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ ស្លាប់​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​៖​យើង​បាន​នាំ​ខ្លួន​មន្ត្រីនគរបាល​២​រូប ដែល​ប្រើប្រាស់​អាវុធ ក្នុង​កិច្ច​ប្រតិបត្តិកា​បង្ក្រាបរ​ល្បែងស៊ីសង​បង្ករ​ឲ្យមាន​ប្រជាពលរដ្ឋ​ស្លាប់ ឡើង​មក​កាន់​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​ហើយ ព្រមទាំង​ដកហូត​អាវុធ ចំនួន​២​ដើម ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ទៅលើ​សំបក​គ្រាប់ ដែល​យក​ពី​កន្លែង​បង្ក្រាប និង​ក្បាល​គ្រាប់​ដែល​វះ​យកចេញ​ពី​សាកសព ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ថា​តើ​អាវុធ​មួយ​ណា ដែល​ជា​ហេតុ​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ រងគ្រោះ​ស្លាប់​”​។​

​ជនរងគ្រោះ​ដោយសារ​ត្រូវ​គ្រាប់​ពេល​ចេញ​មក​មើល​គេ​បង្ក្រាប​បទល្មើស​ជល់​មាន់នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដី​ឡូតិ៍ ខាងក្រោយ​ផ្សារ​កា​ណា​ស៊ី​ធី ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ណុប ផានី អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​សែន​អោក ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក​យឹម​សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ប្រាប់​កាសែត​ថា​លោក​បាន​ដាក់បទបញ្ជារ​មិនឲ្យ​មាន​ការផ្ទុះ​អាវុធ​ពេល​ចុះ​ប្រតីបត្តិការណ៍​ទេ​?​។​បើ​ចឹង​មែន​មន្ត្រីនគរបាល​នោះ​ត្រូវ​មានទោស​ហើយ​!​។​គួរបញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្រុកកំណើត ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ។​

​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ណុប ផានី​មានកូន​ពីរ​នាក់​ដែល​សុំ​ឲ្យ​ផ្តល់​យុត្តិធមិ​ជូន​ប្តី​គាត់ បានអោយដឹងថា​៖ ជនរងគ្រោះ បានមក​ពី​ហូប​កាហ្វេ ហើយ​បាន​ឡើងទៅ​បន្ទប់​ជួល​របស់​គាត់​ក្នុង​( ភូមិ​ចោម​ចៅ​សង្កាត់ ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ហើយ​បាន​អើត​មើល​គេ​ជល់​មាន់ ពេល​នោះ​ស្រប​ពេល ដែល​នគរបាល​ចុះ បង្រាប​អ្នកជ​ល់ ក៏​បាន​បាញ់​ឡើង ទៅលើ​ជា​ច្រើន​គ្រាប់ ក៏​បណ្ដាលអោយ​ត្រូវ​ជនរងគ្រោះ ចំ​បំពង់​មួយកន្លែង និង​កដៃ​ស្ដាំ​មួយកន្លែង ហើយ​ប្រពន្ធ​ជនរងគ្រោះ បាន​ហៅ​រថយន្ដ​ពេទ្យ សម្ព​ព​អង្គរ ដឹក​ជនរងគ្រោះ បាន​ប្រហែល ជា​ប្រាំ​នាទី ជនរងគ្រោះ​ក៏​បាន​ដាច់ខ្សល់​ស្លាប់ នៅក្នុង​រថយន្ត​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ