សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យ និង​ពន្លឿ​ល ការ​ស្តារលូ លាង​លូ នៅ​ទួលគោក ដែល មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង នៅ​ចន្ឌ ៦​កើត​ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង ថ្ងៃទី​២២ មករា ឆ្នាំ​២០១៨ បាន ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ការ​ស្តារលូ លាង​លូ នៅ​ទួលគោក ដើម្បី​ជំរុញ ឲ្យ​ផែនការ ក្នុងឱកាស​បើក​យុទ្ធនាការ នៃ​ការ ស្តារលូ​លាង​លូ​នេះ ដំណឹង​ការ​ទៅ​តាម​គម្រោង ដែល​បាន​គ្រោង ទុក​ក្នុង​ង​ការរំដោះ​ទឹក​នៅ​រដូវវស្សា​ឆ្នាំ​នេះ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ដើរ​ពិនិត្យ​ដោយ​ថ្មើរជើង នៅតាម​បណ្តោយ​ផ្លូវ​៣១៥,៣១៧,៣៣៩ ផ្លូវ​លេខ​២៨៩ ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងកក់​ទី​១ បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក និង​បាន​បន្ត​ទៅ​ពិនិត្យមើល​នៅលើ​ផ្លូវ​លេខ​២៥៧ និង​ផ្លូវ លេខ ១២៨ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ និង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ក្នុង គោលបំណង ដើម្បី​ពន្លឿ​ន ការស្ដារ លូ និង​លាង​អណ្ដូង​លូ នៅ​ខណ្ឌ​ទាំង​៤ កណ្ដាល​ក្រុង​ចំនួន ៦៤​ខ្សែ ដែល​មាន​ប្រវែង​សរុប ៤៦០ គីឡូម៉ែត្រ​ឲ្យបាន រួចរាល់ ក្នុង​រដូវប្រាំង​នេះ ។

​ក្នុង​ការចុះ​ពិនិត្យ​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​អង្គភាព​លូទឹក ត្រូវ​បំពេញ​ការងារ​អោយបាន​ល្អ កន្លែង​ណា​ត្រូវ​ស្តារ​ដោយ​ដៃ​ត្រូវ​ស្តារ​ដោយ​ដៃ ហើយ​កន្លែង​ណា​ដែល​ត្រូវ ប្រើ​គ្រឿងចក្រ គឺ​ត្រូវ​ប្រើ​គ្រឿងចក្រ ដើម្បី​សម្រេច​ការងារ​នេះ អោយ សម្រេច​ទៅ​តាម​គម្រោង ដែល​បាន​គ្រោងទុក​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖  លូ​ដែល​ត្រូវ​អនុវត្ត​នៃ​ការស្តារ​នេះ​មាន​ប្រវែង​ជាង​៤៦០​គី​ឡូ ម៉ែត្រ ស្មើនឹង​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤,៣៩០ ម៉ែត្រ​, ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨,០៦៨​ម៉ែត្រ​, ខណ្ឌ​ទួល គោក មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មានប្រ វែង ២០,៨១៤ ម៉ែត្រ ។ ចំពោះ​ការស្តា​លូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តា​លូ គឺ​មាន​រថយន្ត​សំរាប់​បូមទឹក ចំនួន​៤​គ្រឿ រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ដ​ចាប់​តាំ​ពី ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៨​នោះមក ដោយ​ប្រើ​រយៈពេល ក្នុង​គម្រោង​៧​ខែ​ឲ្យ​រួចរាល់​ទូទាំង ៤​ខណ្ឌ នេះ  ។

​សូម​បញ្ជាក់​ដែរ​ថា​៖  រយៈពេល​៣​សប្ដាហ៍ មកនេះ អាជ្ញាធរ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ គ្រប់​ខណ្ឌ ជា ពិសេស​ខណ្ឌ​ទាំង​៤​ក្នុង​ក្រុង​សូម ឲ្យ​យុទ្ធនាការ​ទ្រង់ទ្រាយ ធំ ស្តារ​បូម​លូ​ដើម្បី​រំដោះ​ទឹក​នេះ គឺធ្វើឡើង ដើម្បី​រដូវវស្សា​ឆ្នាំ​ក្រោយ​មិន​មាន​ការលិចលង់​ដោយសារ ទឹកជំនន់​ទៀត ។ ខណៈពេល​ដែល​ចុះ​ត្រួតពិនិត្យ​លាង​លូ នោះ អភិបាល រាជធានី​ភ្នំពេញ ក៏ បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង អាជ្ញាធរ​គ្រប់​ខណ្ឌ ត្រួតពិនិត្យ​ទីតាំង លាង​រថយន្ត​ទាំងអស់ បើ​ពិនិត្យ​ទៅ​មិនឃើញ​មាន​អាង ចម្រុះ​ទេ​ស្នើរ​ឲ្យ​បិត​តែម្តង ដោយឡែក ហាង​លក់​ការ​ហ្វេ​ណា ដែល​យក​កាក់​ការ​ហ្វេ​មកចាក់​មាត់​លូ និង​យក​សំរាម​មក​ដាក់​មាត់​លូ មិនចេះ​សម្អាត​បរិស្ថាន​ទេ ត្រូវ​បិទ ហាង​នោះ​ចោល​ភ្លាម ៕
​ដោយ​៖ សំរិត​

 

Filed in: ព័ត៌មានជាតិ