បន្ទាយមានជ័យ ៖ លោកវរៈសេនីយ៍ឯក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក ត្រូវបានគេរាយការណ៍ថា ជាមន្ត្រីនគរបាល ដែលកើតរឿងអាស្រូវមិនស្វាង តែគ្មានអាណាហ៊ានធើអីតិច!!។ ជាក់ស្តែង បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ៖ កាលពីយប់ថ្ងៃទី១៨ មករា ឆ្នាំ២០១៨ នៅក្នុងពីធីជប់លាងកាត់ចំណងដៃ ផ្ទះប្រជាពលរដ្ឋនៅមុខផ្សារគំរូ ភូមិឃុំគំរូ ស្រុកថ្មពួក លោកអធិការយើងផឹងស្រវឺង បាននាំកូនចៅទៅវាយប្រជាពលរដ្ឋបែកចិញ្ចើមដេរ៥ទៅ៦ថ្នេរ ដោយមិនដឹងមូលហេតុ។ ជនរងគ្រោះដែលត្រូវលោកវរៈសេនីយ៍ឯក អ៊ុក សុផាតអធិការនគរបាលស្រុកថ្មពួក វាយហើមមុខបែកភ្នែកមានឈ្មោះ សិទ្ធសារ៉េត អាយុ២៦ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។
ក្រោយពីផឹកស្រវឹងហើយវាយប្រជាពលរដ្ឋអ្វីដែលសឿងបំផុតគឺលោកវរៈសេនីយ៍ឯកអ៊ុក សុផាតបានគម្រាមជនរងគ្រោះពិសេសម្ចាស់កម្មវិធីនិងប្រជាពលរដ្ឋដែលឃើញហេតុការណ៍មិនឲ្យនិយាយឬធ្វើជាសាក្សីនិងប្តឹងអ្វីឡើយ។ជនរងគ្រោះពេលដែលអ្នកកាសែតសួបានត្រឹមគ្រវីក្បាលហើយនិយាយថារឿងហ្នឹងចប់ហើយ!!(ស៊ិក)។
សូមបញ្ជាក់ដែរថាកាលពីវេលាម៉ោងប្រមាណ១៨និង៤០នាទីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧កន្លងមកលោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកដែលគេជឿថាស្រវឹងផងដែរបានបើករថយន្តរបស់ខ្លួនទៅបុកជាមួយគោយន្តកន្ត្រៃដឹកដំឡូងដែលបើកបរក្នុងទិសដៅស្របគ្នាបណ្តាលអោយអ្នកបើកបរគោយន្តនោះរងរបួសបាក់ភ្លៅឆ្វេងធ្ងន់ធ្ងនៅលើកំណាត់ផ្លូវជាតិលេខ៥៦ស្ថិតនៅមុខសាលាអនុវិទ្យាហ៊ុនសែនតាបែនក្នុងភូមិគោករការឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភបបញ្ជាក់ថា នៅយប់កើតហេតុនោះលោក អ៊ុក សុផាត អធិការស្រុកថ្មពួកអាយុ៤២ឆ្នាំមានទីលំនៅបណ្ដោះអាសន្នភូមិកស្សិណ ឃុំថ្មពួក ស្រុកថ្មពួកបានបើករថយន្តរបស់ខ្លួនម៉ាកត្រៃតុនពណ៌ខ្មៅស៊េរីឆ្នាំ២០១២ចង្កូតស្តាំគ្មានស្លាកលេខយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងទៅដល់ចំនុចកើតហេតុក៏បានឡើងជែងជាមួយរថយន្តធំដែលបើកច្រាស់ទិសគ្នាក៏ទៅបុកគោយន្តកន្ត្រៃដឹកដំឡូងពីក្រោយពេញទំហឹងបណ្តាលអោយក្រឡាប់ធ្លាក់ផ្លូវរីឯរថយន្តបង្កខ្ទេចផ្នែកខាងមុខ។
ជនរងគ្រោះជាអ្នកបើកគោយន្តមានឈ្មោះ ឈុំ ដៀង ភេទប្រុសអាយុ៤២ឆ្នាំមាន រួមដំណើរពីនាក់ មានទីលំនៅជាមួយគ្នា ភូមិអូវែងត្បូង ឃុំតាបែន ស្រុកស្វាយចេកបានរងរបួសបាក់ភ្លៅឆ្វេងហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរសំរាកព្យាបាលទេវិន្ទរក្សាសុខ។
ករណីស្រវឹងបើកឡានអត់លេខហើយបុកប្រជាពលរដ្ឋក៏ដូចជាផឹកស្រវឹងវ៉ៃប្រជាពលរដ្ឋគឺមកដល់ថ្ងៃនេះប្រជាពលរដ្ឋនៅឃុំគំរូនិយាយថាគ្មានអាជ្រុញណាហ៊ានក្អកដាក់លោកវរៈសេនីយ៍ឯកអ៊ុក សុផាតអធិការនគរបាលស្រុកថ្មពួកឡើយ។សារពតិមានយៀងមិនអាចសុំការពន្យលពីករណីស្រវឹងវ៉ៃប្រជាពលរដ្ឋនៅឃុំគំរូបានឡើយដោយទូរសព្ទមិនចូល។សង្ឃឹមថាលោកឧត្តមសេនីយ៍អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងពិនិត្យមើលកូនចៅផងមើលម៉េចក៏អានជ្រី!ម៉េស?៕