សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជន​ឆបោក​ពាក់ព័ន្ធ​រឿង​លក់​ដី​ខ្យល់​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង លាង បាន​សម្រេច​ចេញ​ដីកា​បន្ថែម​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មួញ​ដី​២​នាក់ ដែល​ឆបោក​លក់​ដី​ខ្យល់ និង​ក្លែង​ឯកសារ​ទិញ​លក់​ដី ក្រោម​បទ​ចោទប្រកាន់​ថ្មី​បន្ថែម​ទៀត ខណៈ​ដែល​ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពី​បញ្ចប់​ការសាកសួរ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨​។ នេះ​បើ​តាម​មន្ដ្រី​តុលាការ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨​នេះ​។

​បើ​តាម​មន្ត្រី​រូបនោះ​បាន​បញ្ជាក់ថា តុលាការ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន បុរស​ទាំង​២​នាក់​នេះ​ម្ដង​រូ​ច​មកហើយ ក្រោម​បទ​ចោទ «​ឆបោក​» មួយ​ករណី កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨​កន្លង ប៉ុន្ដែ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ថ្មី​នេះ ពាក់ព័ន្ធ​បទ​ចោទ​៣​ថ្មី​បន្ថែម​ទៀត​។ ជន​ត្រូវ​ចោទ ទី​១៖ ឈ្មោះ ស៊ុន សៀង អាយុ​៤៨​ឆ្នាំ និង​ទី​២៖ ឈ្មោះ ហេង សាន អាយុ​៤៥​ឆ្នាំ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី សាកសួរ​ពាក់ព័ន្ធ​បទ​ចោទ ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​ឆបោក ដែល​បាន​ប្រព្រឹត្ត​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា​៦២៧ មាត្រា​៦២៨ មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សូមជម្រាបថា នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ក្រសួង​មហាផ្ទៃ បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ ១០០៦ «​ឃ​១» ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០០៧ «​ឃ​១» ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យក​ទៅ​ទិញ​ដី ចំនួន​៦,០០០​ហិកតា នៅក្នុង​ខេត្ត​កំពត តែ​គ្មាន​ដី​ឲ្យ​ដើមបណ្តឹង​៕

 

Filed in: ព័ត៌មានជាតិ