សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជន​ជាតិចិន​៧៤​នាក់​នៅ​ខណ្ឌ​ទួលគោក​

រាជធានី​ភ្នំពេញ ៖ ក្រុម​សមត្ថកិច្ច​ចម្រុះ​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ការដ្ឋាន សំណង់ និង​កន្លែង​ស្នាក់នៅ​មួយកន្លែង ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួលគោក ដើម្បី​ឃាត់ខ្លួន​ជនជាតិ​ចិន ដែល​ស្នាក់នៅ​និង​ធ្វើ​ការខុសច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឲ្យដឹងថា ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន​៧៤​នាក់ ក្នុងនោះ​ស្រី​២​នាក់ បាន​លួច​ចូលមក​ស្នាក់​នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់​គ្មាន​លិខិត​ឆ្លងដែន​។ លោក​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន ជនជាតិ​ចិន​ទាំង​៧៤​នាក់​ខាងលើ​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

 

Filed in: ព័ត៌មានជាតិ