សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេចក្រុមព្រះ​ពាំត្រណោត​រឿង​តែងតាំង​សេដ្ឋី​ចិន​ជា​អនុប្រធាន​គណបក្ស​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុន​ស៊ីនប៉ិច បាន​មានបន្ទូល​បែប​ពាំត្រណោត ពី​រឿង​តែងតាំង​សេដ្ឋី​ចិន​ម្នាក់​ជា​អនុប្រធាន​គណបក្ស​។ បទ​សម្ភាស​ជាមួយ​អ្នកកាសែត​នៅ​រដ្ឋសភាជាតិ ប្រធាន​គណបក្ស​ហ្វុន​ស៊ី​ប៉ិច ដែល​ទទួលបាន​ជ័យ​ភណ្ឌ័​កៅអី​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​រំលាយ  មានបន្ទូលថា​ ការតែងតាំង​ជនជាតិ​ចិន ជា​ទីប្រឹក្សា​ឬ​ជា​អនុប្រធាន​គណបក្ស  ហ្វុន​ស៊ីនប៉ិច គឺ​អាស្រ័យ​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អ្នកសម្រេច​?!​។ សម្តេចក្រុមព្រះ​ទទួស្គាល់ថា ព្រះអង្គ​បាន​ត្រឹម​បញ្ជូន​ឈ្មោះ​ទៅ​ទេ ក៏ប៉ុន្តែ​ឮថា​មិន​បាន​ទេ​?​។​

​ជុំវិញ​ការតែងតាំង​ជនជាតិ​ចិន​ជា​ទីប្រឹក្សា​ឬ​ជា​អនុប្រធាន​គណបក្ស​រាជានិយម​ហ្វុន​ស៊ីនប៉ិច ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ចុះផ្សាយ និង​មាន​ការទិតៀន​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ ពី​ការ​ដែល​គណបក្ស​មួយ​នេះ មានបំណង​យក​ជនបរទេស​មក ជា​សមាជិក​នយោបាយរ​បស់​គណបក្ស​នោះ​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ថ្លែងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​បាន​តែងតាំង សេដ្ឋី​ចិន ឈ្មោះ​ចាក់​គី សែ នោះ អោយធ្វើ​ជា​អនុប្រធាន គណបក្ស​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ជនជាតិ​ចិន​ធម្មតា​និង​ជា​ទីប្រឹក្សា សេដ្ឋកិច្ច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែប៉ុណ្ណោះ​។​

សូម​បញ្ជាក់​ដែរ​ថា​៖​ថ្មីៗ​នេះ​សម្តេច​ក្រុមព្រះ​បាន​ប្រកាស​ឲ្យដឹង​ពី​បំណង​សុំ​ជំនួយ​ពី​ចិន​ជួយ​គណបក្ស​ហ្វុនស៊ិនប៉ិច​របស់​ទ្រង់​ដែល​ធ្វើឲ្យ​មាន​រីះគន់​ថា​ផ្ទុយ​ពី​ច្បាប់​គនបក្សនយោបាយ​។​ក្រោយមក​ក៏​លេច​ចេញ​រឿង​តែងតាំង​សេដ្ឋី​ចិន​ធ្វើ​អនុប្រធាន​គណបក្ស​ទៀត​ទៅ​!​។​មិនដឹងថា​យក​ជនបរទេស​មក​ធ្វើ​អនុប្រធាន​គណបក្ស​ឬ​ទីប្រឹក្សា​ខុស​ផ្ទុយ​ពី​ច្បាប់​គនបក្សនយោបាយ​ដែរ​ឬ​អត់​នោះ​ទេ​?

Filed in: ព័ត៌មានជាតិ