សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជើង​ខ្លាំង​៤​នាក់​ដែល​វាយ​សមត្ថកិច្ច​ម្នាក់​រងរបួស​ត្រូវ​តុលាការ​ឃុំខ្លួន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជើង​ខ្លាំង​៤​នាក់ ដែល​ព្រួត​គ្នា​វាយ​សមត្ថកិច្ច​នគរបាល​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ។​

​សូមបញ្ជាក់​ថា មុនពេល​កើត គឺ​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ត្រួតពិនិត្យ ជាតិ​អាល់កុល តាម​ដងផ្លូវ ហើយ​បាន​ឃើញ​ក្រុម​ជនសង្ស័យ​ពី​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្មាន​ផ្លាកលេខ ឌុប​គ្នា​តាម​ដងផ្លូវ ហើយ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ ឱ្យ​ឈប់​ធ្វើការ​ណែនាំ និង​ត្រួតពិនិត្យ ។​

​ភ្លាម​នោះ​ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ឈ្មោះ ដុំ ចំរើន និង​ដុំ ម៉ាលី បាន​ទូរស័ព្ទ​ហៅ​ក្រុម​បក្ខពួក​៤​នាក់ ទៅ​៥​នាក់ មក​ដល់​គោលដៅ​កិច្ចប្រតិបត្តិកា​របស់​ស​ម​ត្ថ​កិច្ច រួច​បាន​ស្រែក​ឡូឡា និង​បង្កទំនាស់ រួច​ប្រតាយប្រតប់ និង​ប្រើ​ដៃ​វាយ​មក​លើ​សមត្ថកិច្ច កំពុង​ប្រតិបត្តិការ​បណ្តា​ឱ្យ​របួស​នគរបាល​ម្នាក់ ។​

​បន្ទាប់​មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ យកមក​ធ្វើ​ការសាកសួរ​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ រួច​បញ្ជូន​ទៅ​តុលាការ ហើយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​តែម្តង ៕

 

Filed in: ព័ត៌មានជាតិ