សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សារាចរ​ចេញ​ចៅហ្វាយខេត្ត​សន្យា​ទៀត​ចាំ​មើល​កុងត្រូលជជុះ​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ​បាត់អ​ត់​?

ឧត្តមានជ័យ ៖ ក្រុម​អ្នករកស៊ី​ដឹក​សត្វ​មាន់  ច្រក​អូរ​ស្មាច់​បាន​ថ្លែងអំណរគុណ  ចំពោះ​ឯកឧត្ដម ស​ថា​វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧត្ដរមានជ័​យ​កាលពី ម៉ោង ៣ ១០​នាទី ថ្ងៃទី​១៤​ខែ​មករា ២០១៨​បាន​និយាយថា​៖​ឯកឧត្តម​នឹង បំបាត់​កុងត្រូលជជុះ  ឫ​ពួក​អ្នក​ស្ទាក់​ចាំ​យក​លុយ​ពី​ឡាន​ដឹក​មាន់​។ ករណីយ៍​នេះ​ឯកឧត្ដម ស​ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ​ឲ្យដឹង​តាម​ទូរស័ព្ទ  ថា សារាចរ​ចេញ​ហើយ មិនឲ្យ​មាន​កុងត្រូល ជជុះ ឫ​ស្ទាក់​យក​ប្រាក់​ពី​អ្នក​ដឹកទំនិញ ។​

​ក្រុម​អ្នករកស៊ី​ដឹក​សត្វ​មាន់​ច្រក​អូ​ស្មាច់ សុំ​មិន​បញ្ចេញ​ឈ្មោះ  ឲ្យដឹងថា ក្រោយ​ពី​តុលាការ​កំពូល​រំលា​យគ​ណះ​បក្ស​សង្គ្រោះ​ជាតិ ហើយ​មក  ក្នុង​ខេត្ត​ឧត្ដរមានជ័យ កុងត្រូល ឫ​អួតខ្លួន​ថា​ជា​មន្ត្រី​នេះ  មន្ត្រី​នោះ​មក​ស្ទាក់​ឡាន​ដឹង​មាន់​ឈប់ សួរ​ពីនេះ​ពី​នោះ បើ​មិនឲ្យ​ប្រាក់ទេ​មិន​ឲ្យ​ឡាន​វិល​កង់  ពួកគេ​បណ្ដាក់​គ្នា​ដូច​ខ្ចង ចាំ​យក​ប្រាក់​ស្រួលៗ
​ពួកគេ​ថា​មាន​ច្បាប់​ពី​ចៅ​វាយ​ខេត្ត  វា​ហួសហេតុ​ពេក​ហើយ  ដែល​ប៉ូលិស​សេដ្ឋា​កិច្ច​ខេត្ត  និង​ប៉ូលិស​សេដ្ឋកិច្ច​មកពី​ក្រសួង​មាន​៖
១ ៖ លោក​វ៉ាន់​ផល្លី ប៉ូលិស​សេដ្ឋា​កិច្ច​ក្រ​សួ ឈ​ជើងស្រុក​អន្លង់វែង ត្រពាំង​ប្រាសាទ គេ​វេ​ប្រាក់​ឲ្យ​វាល់​ខែ មួយខែ​៣០​ម៉ឺន​រៀល​។​២ ៖​លោក​ជា ប៉ូលិស​សេដ្ឋា​កិច្ច​ក្រសួង ឈរ ជើង​ចំណុច​អស​តេ សង្កាត់​កូន​ក្រៀល មួយខែ​៣០​ម៉ឺន​រៀល​។​៤ ៖​លោក​តឿ​បូលិស​សេដ្ឋា​កិច្ច​ខេត្ត ឈ​ជើង​អស​តេ  ត្រូវបាន​អ្នក​ដឹក​មាន់វេ​ប្រាក់​ឲ្យ​ច្រើនខែ​ហើយ​ដែរ ។​

​លោក​ឡុង​ប៉ូលិស​សេដ្ឋា​កិច្ច​ខេត្ត ឈរជើង​ស្រុក​អន្លង់វែង​ត្រពាំង​ប្រាសាទ ទំ​ទំនាក់ទំនង បង្គាប់បញ្ជារ  ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឲ្យ​អ្នកដឹ​កមាន់​វេរ​ប្រាក់​ឲ្យគេ  ពួក​នេះ​ខ្លាំង​ដៃ​ខាង​ជំរឹត​ប្រាក់​តាម​អំពើ​ចិត្ត​។​
​ពួក​គាត់​បន្ត​ថា ប៉ុស្ដិ​តាម​មាត់ច្រក់​អូរ​ស្មាច់ គេ​សុំ ៥០០០​ឫ​១០០០០​រៀល​មួយ​ឡាន ហូបបាយ  ចំណែក​លោក​គយ វិញ គេ​យក​ប្រាក់​មួយ​ខែ​តេ ២០​ម៉ឺន​រៀល​ទេ ។​ខ្លាំង​តែ​ប៉ូលិស​ហ្ម៉ង​។​
​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក​វ៉ាន់​ផល្លី ឲ្យដឹង​តាម​ទូស័​ព្ទ​ថា លោក​មិន​ដែល​យក​ប្រាក់​ពី​អ្នក​ណា​នោះទេ​?! ។​លោក ថា​ច្រឡំ​ទេ​ដឹង​?​ខ្ញុំ​ជា​ចេញពី​ខេត្ត​ឧត្ដរ​មានជ័យ​ពី​ឆ្នាំ​ហើយ  គាត់​មិន​បានដឹង​និង​មិន​យក​ប្រាក់​ពី​អ្នក​ដឹក​មាន់​ឡើយ ។​

​លោក ឡុង​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា លោក​មិន​បាន​យក​ពី​អ្នកណា​ទេ​។​ចំណែក​លោក​តឿ​ទូ​ស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​។​

​រងចាំ​ភាគ​បន្ត តើ​សារាចរ​ក្រសួងមហាផ្ទៃ​និង​ប្រសាសន៍ ឯកឧត្ដម ស​ថា​វី អាច​បញ្ឈប់  ពួក​មន្ត្រី​ចាំ​យកប្រាក់​អ្នក​ដឹកទំនិញ មាន​ប្រសិទ្ធិភាព​ដែរ​ឫ​ទេ ។​

 

Filed in: ព័ត៌មានជាតិ