សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​យួន​៨​នាក់​ដែល​ប្រើ​ស្លាក​ក្រុមហ៊ុន​ដួង​ស្រួច​ឈូសឆាយ​ផ្លូវ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​!

ខេត្ត​មណ្ឌល​គី​រី ៖​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ដែល​មក​ធ្វើ​សកម្មភាព​ឈូសឆាយ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ដួង​ស្រួច ត្រូវបាន​កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១០ មករា ២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​ឡៅ ល្មៀត​ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​។​

​ប្រភព​បានឲ្យដឹងថា អស់​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៏​មក​ហើយ គេ​បាន​ឃើញ​មាន​ក្រុម​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​បី​គ្រឿង ឈូសឆាយ​ដី​ព្រៃ នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម គរ​ទុក​ក្នុងព្រៃ​ជិត​ចំណុច​អូរ​ផ្លាយ ក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

​ប្រភព​បន្តថា ជនជាតិ​វៀតណាម​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើមឈើ​រាប់ពាន់​ដើម​នោះ បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែល​មាន​បិទ​ស្លាករ​បស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ។​នៅពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​នោះ គេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង ដែល​មាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម ដែល​ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង រាយប៉ាយ​ពេញ​ព្រៃ​។ ទោះជា​យ៉ាងណា​រហូតមក​ដល់​នឹង​វេលា​ម៉ោង​៥​ល្ងាច អ្នក​សា​ពត៌មាន​យើង​នៅ​មិនទាន់​បាន​ដឹង​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ជនជាតិ​វៀតណាម​ទាំងនោះ​នៅ​ឡើយ​ទេ​។​

​ចំណែក​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​ខេត្ត​បាន​ថ្លែងថា យើង​នៅ​មិនទាន់មាន​វិធានការ​យ៉ាងណា​នោះ​ទេ ចំពោះ​ពួកគេ​ទាំង​៨​នាក់ ដោយ​នៅ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ នឹង​យក​ឯកសារ​នានា​ដែល​មាន​មក​ផ្ទៀងផ្ទាត់​ថា​តើ​សកម្មភាព​របស់​ក្រុម​ជន​ទាំងនោះ​ខុស​ច្បាប់​បែបណា​?​។​ចំពោះ​មតិ​មហាជន​បាន​លើកឡើង​ថា ក្រុមហ៊ុន ដួង​ស្រូ​ចគ្រប់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ​យើង តែ​នៅ​ពេល​សមត្តកិច្ច​ចុះ​ទៅដល់​កន្លែង ឃើញ​តែ​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព ឈួសឆាយ​នឹង​កាត់​ឈើ​តែ​ប៉ុន​នោះ​។​

​លោក សុខ សេ​រ៉ា នាយ​យក​រង​សាលាខេត្ត​បានឲ្យ​ដឹង​នៅ​វេលា​ម៉ោ​៥•៣០​នាទី​ល្ងាច​នេះ​ថា​ក្រុមហ៊ុន​ខាងលើ​នោះ​ពិតជា​មាន​ច្បាប់​ដី សម្បទាន​សង្គមកិច្ច​ពិតប្រាកដ​មែន​តែ​ការ​ឈួសឆា​យរបស់​ក្រុមហ៊ុន ត្រឹមត្រូវ​តាម​ទីតាំង រឺ​មិន​ត្រឹមត្រូវ​ខ្ញុំ​មិន​ដឹង​ទេ​? ចំណែក​ជនជាតិ​វៀតណាម​មក​ធ្វើកា​នោះ​ស្រប​ច្បាប់ រឺ​មិន​ស្របច្បាប់​នោះ​ជា​រឿង​របស់​ក្រុមហ៊ុន​ ​ទាក់ទិន ។​

​បើតាម​សម្ដី​របស់​លោក ប៊ុន លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំក្រង់​តេះ​បាន​ប្រា​ប ឲ្យដឹង​ថា​ខ្ញុំ​ធ្លាប់បាន​ចូលរួម​ប្រជុំ​ជា​ថ្នាក់​ស្រុក​ដែរ​ពាក់​ពទ្ធ័​នឹង​កាងា​របស់​ក្រុមហ៊ុន តែ​កា​ឈូស​ឆាយ​នេះ​មិន​ត្រូវ​តាម​ទីតាំង​នឹង​ផែនទី​របស់​ក្រុមហ៊ុន​នោះ​ទេ​មិន​តែប៉ុណ្ដោះ​គ្រឿងចក្រ​នេះ​ផែ​មទាំង​ឈួសឆាយបះ​ពាល់​ដល់ដី​ប្រជាពលរដ្ឋ ដែល​គាត់​មាន​ប្លង់​រឹង​របស់​ក្រុមនិសិត្យ​ដែល​បាន​វាស់វែង​កាល​ឆ្នាំ​មក ចំណែក​លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នោះ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ន់​នៅ​ទីបញ្ជាកាដ្ឋានកង​រាជ​អាវុធអត្ថ​ខេត្ត​ដើម្បី សាកសួរ​បន្ត​នៅ​ថ្ងៃនេះ​។​

​មតិ​មហាជន​ភាគច្រើន​បាន​លើកឡើថា តំបន់​ចំណុច​អួរ​ផ្លាយ​នេះ​ជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ទី​ពីរ​ដែល​ហួ​ធ្លាក់​មកពីរ​បន្តាប់ពីរ​ទឹកធ្លាក់​ប៊ូ​ស្រា​មិនគួរមក​ឈួសឆាយ​កំទេច​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ