សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ក្លែងបន្លំ​ធ្វើ​ជា​ព្រះសង្ឃ​ចំនួន​១៩​នាក់​

​ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចម្រុះ​សហការ​ចុះ​ប្រមូល​ជនសង្ស័យ​ដែល​ក្លែងបន្លំ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​តាម​ទីផ្សារ​ទីសាធារណៈ និង​ដេក​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​១៩​នាក់​កាលពី​ម្សិលមិញ​។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​១៩​នាក់ នោះ​រួមមាន​ទី​១៖ យ៉ាន ធន ស្រុកកំណើត​ភូមិ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង​, ទី​២៖ ឈ្មោះ ហុក ពិសី នៅ​ខេត្ត​ព្រះវិហារ​, ទី​៣៖ ឈ្មោះ សាត សំ​អូន នៅ​ខេត្ត​តាកែវ​, ទី​៤៖ ឈ្មោះ ហម ហៀ​ង នៅ​ខេត្ត​កំពង់ស្ពឺ​, ទី​៥៖ ឈ្មោះ តូច ឡ នៅ​បាត់ដំបង​, ទី​៦៖ ឈ្មោះ សៅ សុភាព​, ទី​៧៖ គឺ សូរ​, ទី​៨៖ ឈ្មោះ គឺ លី​, ទី​៩៖ ឈ្មោះ យូ ពិ​សិទ្ធ​,​ទី​១០៖ ឈ្មោះ យឿន សាយ​ន្ត​, ទី​១១៖ ដួង ដា​នី​, ទី​១២៖ ម៉ាប់ ប៉ា​លី​, ទី​១៣៖ ឈ្មោះ ឈៀង ណាក់​, ទី​១៤៖ ផុន សុផាត​, ទី​១៥៖ ឈ្មោះ យី ហង់​, ទី​១៦៖ ឈ្មោះ វុន សឿន​, ទី​១៧៖ ឈ្មោះ អ៊ុត ណុន​, ទី​១៨៖ ឈ្មោះ សារី រ័ត្ន និង​ទី​១៩៖ ឈ្មោះ ពោ សុភក្ត្រ័ ៕

Filed in: ព័ត៌មានជាតិ