សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនដំរី​ជាប់ផុង​ដំបូក​សត្វ​កណ្ឌៀ​ស្លាប់​នៅ​ក្នុង​ព្រៃកែ​វសីមា​

ខេត្ត​មណ្ឌលគិរី ៖ កូនដំរី ព្រៃ​ញី​០១​ក្បាល​បាន​ស្លាប់ ដោយសា​ជាប់​ផុងជើង​ទៅ និង​ដ​ម្បូក​សត្វ​កណ្តៀ​នៅក្នុងព្រៃ​ស្រុកកែ​វសីមា​ខេត្ត​មណ្ឌល​គី​រី ។ លោក ឌិន ស៊ី​ធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ថា កម្លាំង​ល្បាត​របស់​លោក​បាន​ប្រទះ​ឃើញ​កូន​ដំរីព្រៃ​ញី ០១ ក្បាល តាម​ការសន្និដ្ឋាន អាយុ​ប្រហែល​មួយ​ឆ្នាំ​ឃើញ​ជា​ប់ដ​ម្បូក​កណ្តៀ​ពាក់កណ្តាល​ចង្កេះ ដេក​ស្លាប់​កាលពី​ថ្ងៃ​៧​រោច​ខែ​បុស្ស​ឆ្នាំ​រកា  ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃទី​៨​មករា គ​.​ស ២០១៨ ។
​ក្រុមការងារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​សន្និដ្ឋានថា កូន​ដំរី​ញី​នេះ​ជា​កូន​ដំរី​ញី​អាច​មក​ស៊ី​ដី​ច្រាប​នេះ​(​ដីដំបូក​មាន​ជាតិ​ប្រៃ​)​តាម​មេ​វា​ដែរក៍​រអឹល​ជើងផុង​ចូលរូង​កណ្តៀ​ដែល​ហ្វូង​សត្វ​ឯទៀត​ផ្សេងៗ​ស៊ី​ជា​យូ​មកហើយ ។​

​មេ​ដំរី​ក្រោយ​ពេល​ឃើញ​កូន​វា​ផុង​មេ​វាក៍​ដើរ​ក្រ​វ៉ែល​ជំវិញ​ដើម្បី​ឲ្យ​កូនតោង​តែ​ចៃដន្យ​អាក្រក់​ដី​ដ​ម្បូក​នោះ​បាក់ស្រុក​ស្ងួត​រឹង​បណ្តាល​ឲ្យ​ជាប់​កូន​របស់​ដំរី​នេះ​ស្លាប់​តែ​ម្តង​។ កូនដំរី​នេះ​បាន​ស្លាប់​ប្រហែល​០១​យប់​ហើយ​នៅ​ចំ​(​ហៅ​ណុ​ច​ចំការចេក​)​ប៉ុស្តិ៏​អូរ​ជុំ និយាម​ការ ០៧០៨៩៥៧,១៣៣៧៣០៧ ឯ​ទំហ៊ំ​ក្នុង​រណ្តៅ​មាន​១​ម​×១​ម ជម្រៅ​០,៧០​ស​.​ម ដែល​ធ្វើឲ្យ​ជើង​ក្រោយ​ទាំង​ពីរ​ផុង​ចូលក្នុង​ដ​ម្បូក​សំបុក​កណ្តៀ គាប​ជាប់​មិន​អាច​រើ​បំរាស់​រួច​។​

​សូមបញ្ជាក់​ថា កាលពីដើមឆ្នាំ​២០១៧​នៅក្នុង​ព្រៃ​ស្រុក​កែវ​សីមា​នេះដែរ មាន​ហ្វូង​ដំរី​មួយក្រុម មាន​តូចធំ​ជាង​១០​ក្បាល បាន​ធ្លាក់​ក្នុង​រណ្តៅ​គ្រាប់បេ​៥២​ដែរ តែ​ត្រូវបាន​មន្ត្រី​បរិស្ថាន​ជួយសង្គ្រោះ​ទាន់​ពេល ។ កូនដំរី​ស្លាប់​ត្រូវបាន​ដឹក​មក​ក្លាស្សេ​ទុក​ដើម្បី​បញ្ជូន​ទៅ​ក្រសួង​ន​បរិស្ថាន ៕

 

Filed in: ព័ត៌មានជាតិ