សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​៣​នាក់ រួម​និង​ឈើ​គ្រញូង​១៧២​ដុំ​

ខេត្ត​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​ជាង​២០​នាក់ ត្រូវបាន​សមត្ថកិច្ច និង​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថៃ ធ្វើការ​ចាប់ខ្លួន​រួមជាមួយ​នឹង​វត្ថុតាង គឺ​ឈើ​គ្រញូង​ចំនួន​១៧២ ដុំ ខណៈ​ដែល​ពួកគេ​បាន​លបលួច​ចូលទៅក្នុង​តំបន់ ឧទ្យាន​ជាតិ​ដែល​ជា​តំបន់​ហាមឃាត់​ដើម្បី​កាប់​ឈើ​គ្រញូង ។​

​ការឃាត់ខ្លួន​ពលករ​ខ្មែរ​ទាំង​៣​នាក់​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ៥ ខែ​មករា​ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចុង​ភូមិ​តា​លីង​ឆាន់ ឃុំ​ច​រ៉ា​ខេ​ហិន ស្រុក​ខន​បុរី ខេត្ត​នគររាជ​សីមា​ប្រទេស​ថៃ ដែល​ឈើ​គ្រញូង​ទាំងនេះ​ទើបតែ​នាំ​ចេញ​ពី​ព្រៃ នៃ​ឧទ្យាន​ជាតិ ថាប់​ឡាន​ដែល​ជា​ព្រៃ​អភិរក្ស​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ តម្រួត និង​កំលាំង​ជំនាញ​ថៃ បាន​ធ្វើ​ការដកហូត​នូវ​ឈើ គ្រញូង សរុប​ចំនួន​១៧២ ដុំ ដែល​គេ​ចង​រួចជាស្រេច និង​ដាក់ចូល​ទៅក្នុង​សា​កាដូ​សម្រាប់​ងាយស្រួល​ក្នុងការ​ស្ពាយ​ពីក្រោយ​ខ្នង បើ​សរុប​ជា​ទឹកប្រាក់​ប្រមាណ ជាង​២​លាន​បាត រួមជាមួយ​នឹងរ​ណាយន្ត ចំនួន​៣​គ្រឿង ផងដែរ ។ នៅក្នុង​នោះ​ផង​ដែរ ពលករ​ខ្មែរ​ម្នាក់​បាន​សារភាព​ថា ពួកគេ​ត្រូវបាន​មេខ្យល់​នាំ​ផ្លូវ​ចូល​ទៅ​ក្នុងព្រៃ​នេះ សរុប​ចំនួន​២០​នាក់​ឯ​ក្រុម​មួយទៀត ជា​ក្រុម​កាប់​ឈើ​មាន​គ្នា​ប្រមាណ​ជាង​១០០​នាក់ ដោយ​រូបគេ​ទទួលបាន​ប្រាក់​កម្រៃ ក្នុង​មួយ​ជើង​ចំនួន ៥ ០០០ បាត ហើយ​ពេលនេះ​ពួកគេ​មួយចំនួន​ទៀត​បាន​រត់​គេចខ្លួន​ចូល​ទៅ​ក្នុងព្រៃ​អស់ហើយ ។​

​បច្ចុប្បន្ន​កំលាំង​ជំនាញ​ថៃ បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​សាកសួរ​បន្ត ដោយឡែក​វត្ថុតាង​ទាំងអស់ ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​ទីតាំង​ឧទ្យាន​ជាតិ ថាប់​ឡាន ទី​៣​ក្នុង​ភូមិសាស្ត្រ ភូមិ​ខ្លង​ណាំ​ម៉ាន់ ឃុំ​គោក​ក្រាក់​ឆាយ ស្រុក​ខន​បុរី ខេត្ត​នគររាជ​សីមា គួរ​រំលឹក​ដែរ​ថា កន្លងមក​មាន​មេខ្យល់​មួយចំនួន បាន​នាំ​ពលករ​សរុប​ប្រមាណ​៣០០​នាក់ មក​លែង​ចោល​ក្នុង​ព្រៃ​នេះ ដើម្បី​អោយ​កាប់​ឈើ​គ្រញូង រហូត​ធ្វើអោយ​ពួកគេ​ដាច់បាយ​ដាច់ទឹក និង​ត្រូវ​បោះបង់​ការងារ​នេះ​ចេញ​មក​អំពាវនាវ សុំអោយ​ភាគី​ថៃ​ជួយ​អន្តរាគមន៍​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ