សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធី​បិទ​វគ្គ​កីឡាបាលទាត់​ពានរង្វាន់​៧​មករា ២០១៨​របស់​ក្រុម យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​ក្រចេះ​

ក្រចេះ ៖ ឯ​.​ឧ សរ ចំ​រុង អភិបាលខេត្ត និង ឯ​.​ឧ ប៉ាន់ ខែម​ប៉ុន​ថន ជំនួយការ​ផ្ទាល់ សម្តេច​តេជោ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បិទ​វគ្គ​កីឡាបាលទាត់​ពានរង្វាន់​៧​មករា ក្នុង​គោលបំណង អបអរ​សារ​ទរ​ជ័យជម្នះ ៧​មករា ១៩៧៩~២០១៨ និង ប្រគល់​ជយ័ លា​ភី​ដល់ កីឡាករ ដែល​រៀបចំឡើង​ដោយ​ក្រុម យុវជន​ស្រលាញ់​សន្តិភាព សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ខេត្តក្រចេះ ។​

​ឯ​.​ឧ ប៉ាន់ ខែម​ប៉ុន​ថន បាន​មានប្រសាសន៍ថា​កីឡា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​មនុស្ស​គ្រប់រូប ត្រូវការ​វា​ដោយ​ពុំ​អាច​ខ្វះ​បាន កីឡា​មិន​ត្រឹមតែ​នាំមក នូវ​សុខភាព​ប៉ុណ្ណោះ​ទេ កីឡា​ក៏​បាន​ធ្វើឲ្យ​ប្រព័ន្ឋ​ស​សៃ​ប្រសាទ មានការ​ចង​ចាំ​បាន​ល្អ ក្នុង​ការសិក្សា លើសពី​នេះ​កីឡា ក៏​នាំ​មក​នូវ​មិត្តភាព ចំណង​សាមគ្គីភាព រវាង​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ពី​សង្គម​មួយ​ទៅ​សង្គម​មួយ ជាពិសេស​វា​បាន​ធ្វើឲ្យ​យុវជន ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ ។​

​ឯ​.​ឧ សរ ចំ​រុង ក៏​បាន​ប្រកាស​បិទ​វគ្គ​កីឡាបាលទាត់​ពានរង្វាន់​៧​មករា និង​មាន​ប្រសាសន៍ថា ការប្រកួត កីឡា គឺ តែងតែ​មាន​អ្នកឈ្នះ និង​មាន​អ្នកចាញ់ ជាធម្មតា អ្នក​ហ្វឹកហាត់​បានល្អ និង វៃឆ្លាត​អ្នកនោះ គឺជា​អ្នក ឈ្នះ​ដូច​ពាក្យស្លោក​មួយ​ឃ្លា​ពោល​ថា ស៊ូ បង្ហូរ​ញើស លើ​ទីលាន​ហ្វឹកហាត់ ជាជាង​បង្ហូរ​ទឹកភ្នែក​នៅ​លើ ទីលាន​ប្រកួត ។ ហើយ​បើ​ពេលនេះ​យើង​ចាញ់​ត្រូវតែ យក​បទពិសោធន៍​នេះ​ទៅ​ហ្វឹកហាត់​ដកស្រង់ បច្ចេកទេស​សម្រាប់​ប្រកួត​លើក​ក្រោយៗ​ទៀត ។

​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ រយៈពេល​៣២​ថ្ងៃ​លទ្ធផល​ដែល​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១  បាន​ទៅ​លើ​ក្រុម​ព្រាប​ស FC ទទួលបាន​ពាន់រង្វាន់ មេដៃ​មាស និង​ថវិការ​១,៦០០,០០០​រៀល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុមរ​ការ​កណ្តាល​ស្រីមុំ​FC  ទទួលបាន​មេដៃ​ប្រាក់ និង​ថវិការ​១,២០០,០០០​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុមយុវជន​សេះស​វត្ត​ថ្ម​គ្រែ ទទួល​មេដៃ​សំរិទ្ធ និង​ថវិការ​១,០០០,០០០​រៀល ។​
​នឹង​បាន​ប្រគល់​ពាន់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ទា​ត់បាល់​បញ្ចូល​ទី ច្រើនជាងគេ និង​អ្នក​សង្គ្រោះ​បាល់​បាន​ច្រើនជាងគេ ទទួលបាន​ពាន់រង្វាន់ និង​ថវិការ​មួយចំនួន រួម​ទាំង​មាន​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​លេង​បានល្អ​ជាង​គេ ។​
​ដោយ ៖ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ