សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​អនុក្រឹត្យ លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ក្នុង​ខេត្ត​ពោធិ៍សាត់​

(​ពោធិ៍សាត់​)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ជាមួយ​អី​ផ​បាល​ខេត្ត​ពោធិសាត់​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ស្នងការ ស្នងការរង​គ​របាល​ខេត្ត មេបញ្ជាការ បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរង​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង​តំណាង​សមាគម​ជនជាតិ​វៀតណាម ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ បាន​មានប្រសាសន៍ថា ការលុបចោល និង​ដកហូត រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់ ប្រើប្រាស់ គឺជា​គោលនយោបាយ ថ្មី​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការគ្រប់គ្រង និង​លុបបំបាត់ ពាក្យ​ចចាមអារ៉ាម ដែល​និយាយថា ប្រទេស​កម្ពុជា​មាន​ជនអន្តោប្រវេសន៍ រស់នៅ​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បន្តថា ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​មាន​ភាពរលូន និង​ទទួលបាន​ភាពជោគជ័យ រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ អន្តរក្រសួង ដែល​មាន​ការចូលរួម ចំនួន​៤​ក្រសួង​គឺ ១-​ក្រសួងការបរទេស​។ ២-​ក្រសួង​យុត្តិធម៌​។ ៣-​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​៤-​ក្រសួងមហាផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយមាន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​អ្នកដឹកនាំ មាន​ភារកិច្ច អនុវត្តន៍​ចំនួន ៤​ករណី​គឺ ១-​ការ​បញ្ជូ​ល និង​អនុវត្តន៍ លើ​ចំណុច​ខ្វះខាត ដែល​មាន​ចាប់​តាំង ពី​ឆ្នាំ​២០០២ នៃ​រយៈពេល​ដ៏​យូរ​នេះ​។ ២-​ជា​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី មានន័យ​ថា​ការ​ធ្វើ​ឯកសារ ដែល​មិនទាន់​សមស្រប​ទៅតាម ច្បាប់​។ ៣-​អ្នក​កាន់​ឯកសារ​អត្តសញ្ញាណ​កម្ម ។​
៤-​អ្នក​ស្នាក់ នៅ​យូរ ដែល​អ្នក​ទាំង​បួន​ជំពូក​នេះ ត្រូវ​មក​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ ១២៩​អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បន្ថែមទៀតថា ការអនុវត្ត​ការងារ​ទាំងអស់​នេះ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួក​ជនអន្តោប្រវេសន៍ ដែល​ចង់​រស់ នៅលើ​ទឹកដី​កម្ពុជា ក្នុង​ការផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់ ដែល​មាន​ការទទួលស្គាល់​ដោយ​នីតិរដ្ឋ ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍ ដល់​ជនអន្តោប្រវេសន៍ នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក​។ ឯកឧត្តម​បាន​បញ្ជាក់ថា​នៅក្នុង​ប័ណ្ណ​មាន​ឈីប ដែល​បាន​បញ្ចូល​នូវ​សមាជិក​គ្រួសារ របស់​ពួកគាត់ កូនៗ​របស់​គាត់​មាន​សិទ្ធិ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ អាច​ទៅ​លេង​ប្រទេស​ខ្លួន​ដោយ​ធ្វើ​ការប្តូរ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍​ជូន​ដល់​ពួកគាត់ ជាពិសេស​នោះ ក្រោយ​ពី​ការចុះ​សញ្ជាតិ​រួចហើយ ពួកគាត់​អាច​រៀន​អក្សរ​ខ្មែរ និង​ឈ្វេងយល់ ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​បាន​។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​មន្ត្រីនគរបាល និង​អាជ្ញា​មូលដ្ឋាន ឲ្យជួយ​សហការគ្នា​ក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​ផ្សេងៗ ទាក់ទង​នឹង​ជនបរទេស ដែល​រស់នៅ​ខុសច្បាប់ ឬ​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​ដោយ​ខុស​នីតិវិធី ឬ​ផ្ទុយ​ពី​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ​។​

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានប្រសាសន៍ និង​កោតសរសើរ​ដល់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​សុំ​ឲ្យ​ជំរុញ​បន្ថែម​ក្នុង​ការអនុវត្ត​នូវ​ចំណាត់ការ​នេះ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការសហការ​ឲ្យបាន​ទូ​លំ​ទូលាយ ជា​ពិសេស​មន្ត្រី​នគរបាល​ជំនាញ​៕

Filed in: ព័ត៌មានជាតិ